ព្រលឹងចុងសក់​! ទេសចរ​ចិន ខំ​ថតរូប​មុខ​ប៉ាឆា​ដោយ​ស្មានថា​ជា​ប្រាសាទ​

  • 2017-10-21 03:36:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​កាលពីពេល​ថ្មីៗ​នេះ ភ្ញៀវទេសចរ​ជនជាតិ​ចិន​ពីរ​នាក់​បាន​រង​ការភិតភ័យ​ព្រលឹង​នៅ​ចុង​សក់ ហើយក៏​រង​ការ​សើច ចំអក​មិនតិច​ដែរ​នៅ​ប្រទេស​ថៃ ដោយសារតែ​ពួកគេ​បាន​ថតរូប​នៅ​ពីមុខ​ឈាបនដ្ឋាន ឬ​ប៉ាឆា​ព្រោះ​ស្មាន​ខុស ថា​វា​ជា​ប្រាសាទ​។ ​ ​ ​និយាយ​ដោយស្មោះ​ត្រង់​ទៅ​ចុះ​អ្នកណា​ដែល​មិនដឹង​ប្រាកដជា​ច្រឡំ​ដោយសារតែ​ឈាបនដ្ឋាន​នេះ​មាន សោភ័ណភាព ស្អាត​ខ្លាំងពេក ដែល​មើលទៅ​ពិតជា​ដូច​ប្រាសាទ​មែនទែន​។ ដូច្នេះ​មុនពេល​អ្នក​ទៅ ប្រទេស​ថៃ អ្នក​គួរតែ​ធ្វើឱ្យ​ប្រាកដថា អ្នកដឹង​ពី​ភាពខុសគ្នា​រវាង​ប្រាសាទ និង​ឈាបនដ្ឋាន​តាមរយៈ​ការពិនិត្យ​មើល​បំពង់ផ្សែង ដើម្បី​ចៀសវាង​កុំឱ្យ​ភាន់ច្រឡំ​ដូច​ភ្ញៀវទេសចរ​ទាំងនេះ​៕

ប្រភព ៖ rasmeinews

អត្ថបទថ្មី