គូស្នេហ៍ចិត្តសឿង ឡើងលើដែកស្ទូចខ្ពស់បំផុតនៅហុងកុង ដើម្បីថតរូប Selfie

  • 2017-10-21 04:14:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គូ​ស្នេហ៍​វ័យ​ក្មេង​ចិត្ត​សឿង​មួយ​គូ បាន​ធ្វើ​ឲ្យ​មនុស្ស​ជាច្រើន​មាន​ការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង បន្ទាប់​ពី​បាន​ឡើង​ទៅ​លើ​ដែក​ស្ទូច ដែល​មាន​កម្ពស់​ខ្ពស់​បំផុត​នៅ​ទីក្រុង​ហុងកុង ដើម្បី​ថត​រូប Selfie។

នាង Angela Nikolau និង​មិត្ត​ប្រុស Ivan Beerkus បាន​ឡើង​ទៅ​លើ​នោះ ដោយ​គ្មាន​ឧបករណ៍​ការពារ​អ្វី​ទាំង​អស់ ក្រៅ​ពី​ដង​សម្រាប់​ថត​រូប Selfie និង កាបូប​ស្ពាយ​មួយ។

នាង Angela ដែល​ជា​វិចិត្រករ​ជនជាតិ​រុស្ស៊ី វ័យ​២៤ឆ្នាំ​រូប​នេះ មាន​អ្នក Follow រហូត​ដល់​ទៅ ៥០០ ០០០ នាក់​នៅ​លើ​បណ្ដាញ​សង្គម Twitter ដោយសារតែ​ការ​ថត​រូប នៅ​លើ​អាកាស​ដ៏​ខ្ពស់​បែប​នេះ។ ជាមួយ​គ្នា​នេះ​ដែរ នាង និង Ivan ក៏​បាន​ថត​ជា​វីដេអូ និង​បង្ហោះ​ទៅ​លើ​គេហទំព័រ YouTube របស់​ពួកគេ ដែល​ទាក់ទាញ​មនុស្ស​ចូល​មើល រាប់​ម៉ឺន​នាក់​ទៀត​ផង។

យ៉ាងណាមិញ នាង Angela បាន​ប្រាប់​សារព័ត៌មាន BBC ថា «ជួនកាល ខ្ញុំ​ឡើង​លើ​អគារ​មួយ ដោយ​គ្មាន​កាមេរ៉ា​អ្វី​ទាំង​អស់ ដើម្បី​មើល​ថ្ងៃ​រះ ឬ​ថ្ងៃ​លិច​ចម្រុះ​ពណ៌​ប៉ុណ្ណោះ»៕

ចុច​អាន៖

ប្រភព៖ Mirror   ប្រែ​សម្រួល៖ សេង ឡុង

អត្ថបទថ្មី