តារា​សម្ដែង​ Wu Chun ៖ "ជាតិ​ក្រោយ​ ខ្ញុំ​​ចង់​​កើត​​ជា​​មនុស្ស​​ស្រី!"

  • 2017-10-21 05:09:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ផ្អែក​តាម​មតិ​ភាគ​ច្រើន​ សុទ្ធ​តែ​គិត​ថា​កើត​ជា​មនុស្ស​ស្រី​ ត្រូវ​ជួប​រឿង​ពិបាក​ច្រើន​ ព្រោះ​ជួប​អ្វី​ដែល​មិន​អាច​គេច​រួច​ ដែល​ជា​ច្បាប់​ធម្មជាតិ ដែល​មនុស្ស​ប្រុស​មួយ​ចំនួន​គ្មាន​ថ្ងៃ​យល់​ ហើយ​ក៏​មិន​ចង់​ជួប។ ប៉ុន្តែ​ចម្លែក​តែ​ តារា​សម្ដែង​ Wu Chun បែរ​ជា​ចង់​ក្លាយ​ជា​ស្រី​ទៅ​វិញ។

ចូលរួម​កម្មវិធី​ទូរទស្សន៍​មួយ​ដែល​មាន​ឈ្មោះ​ថា​ Where Are We Going, Dad? តារា​ប្រុស​កូន​ ២ Wu Chun បាន​និយាយ​អារម្មណ៍​ពិត​របស់​ខ្លួន​ថា​៖ "ជាតិក្រោយ​ខ្ញុំចង់​ក្លាយ​ជា​មនុស្ស​ស្រី"។ ហេតុផល​សំខាន់​ដែល​នាំ​ឲ្យ​ Wu Chun គិត​បែប​នេះ​ ដោយសារ​លោក​ឃើញ​ពី​ទុក្ខលំបាក​ អំឡុង​ពេល​ពពោះ​ និង​សម្រាល​បុត្រ​របស់​ស្ត្រី​ទាំង​ឡាយ​ ជាពិសេស​ប្រពន្ធ​លោក។ ក្រោយ​បាន​ឃើញ​ពេលវេលា​ទាំង​នោះ​ បាន​ធ្វើ​ឲ្យ​លោក​កាន់​តែ​មាន​ចិត្ត​អាណិត​ និង​គោរព​កាន់​តែ​ខ្លាំង​ចំពោះ​មនុស្ស​ស្រី។

លោក​បន្ត​ទៀត​ថា​ មនុស្ស​ស្រី​ត្រូវ​មាន​រដូវ​ជា​រៀង​រាល់​ខែ​ ជា​ហេតុ​ធ្វើ​ឲ្យ​លោក​គិត​ថា​ វា​ដូចជា​អយុត្តិធម៌​ពេក​សម្រាប់​នារីៗ។ ដោយសារ​កត្តា​ទាំង​នេះ​ហើយ​ ទើប​ Wu Chun ចង់​ដឹង​កាន់​តែ​ច្បាស់​ពី​បទពិសោធន៍​នេះ ដើម្បី​ផ្ដល់​ការ​គោរព​កោតសរសើរ​កាន់​តែ​ខ្លាំង​ចំពោះ​ស្ត្រី​ភេទ។

នេះ​ជា​ទង្វើ​ដ៏​គួរ​ឲ្យ​សរសើរ​របស់​ បុរស​វ័យ​ ៤១​ឆ្នាំ​រូប​នេះ​ ហើយ​មិន​ត្រឹម​តែ​ជា​ឧត្តម​ស្វាមី​សម្រាប់​ប្រពន្ធ​ទេ​ លោក​ក៏ជា​លោក​ឪពុក​គួរ​ឲ្យ​ស្រឡាញ់​របស់​កូន​ប្រុស​ស្រី​ ទាំង​ ២​ផង​ដែរ៕

ចុចអាន៖

ប្រភព៖ entertainment.toggle   ប្រែ​សម្រួល៖ យី សុធារី