Kane ថា​ពាន​ Ballon d'Or មិន​នៅ​ឆ្ងាយ​ពី​ដៃ​របស់​ខ្លួន​ពេក​ទេ

  • 2017-10-21 07:09:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Harry Kane គិត​ថា​ពាន​ Ballon d'Or មិន​នៅ​ឆ្ងាយ​ពី​ដៃ​ប៉ុន្មាន​ទេ​បើ​សិន​ជា​រូប​គេ​នៅ​តែ​បន្ត​រក្សា​ទម្រង់​លេង​ល្អ​ដូច​ពេល​បច្ចុប្បន្ន​។​

Harry Kane

ខ្សែ​ប្រយុទ្ធ​ឆ្នើម Tottenham ស្ថិត​ក្នុង​បេក្ខភាព​៣០​នាក់​ចុងក្រោយ​សម្រាប់​ការ​ប្រជែង​យក​ពាន​រង្វាន់​ផ្ទាល់​ខ្លួន​ដ៏​ធំ​ខាង​លើ​ជាមួយ​កីឡាករ​កំពូល​ៗ​ផ្សេង​ទៀត​មាន Cristiano Ronaldo, Lionel Messi និង​ Neymar។ Kane បាន​និយាយ​ទៅ​កាន់​ BBC ថា​វា​គឺ​ជា​ក្ដី​ស្រមៃ​ក្លាយ​ជា​ការ​ពិត​បើ​ថ្ងៃ​ណា​មួយ​អាច​ឈ្នះ​ Ballon d'Or មែន​នោះ។

“ការ​មាន​ឈ្មោះ​ទៅ​ក្នុង​បញ្ជី​៣០​នាក់​ជាមួយ​ Super star ពិភពលោក​គឺ​ជា​រឿង​ដ៏​អស្ចារ្យ​បំផុត។ ជា​ការ​ពិត​ខ្ញុំ​មាន​ការងារ​ច្រើន​ដែល​ត្រូវ​ធ្វើ​ដើម្បី​ឈ្នះ​ Ballon d'Or។ ខ្ញុំ​គិត​ថា​វា​មិន​ស្ថិត​នៅ​ឆ្ងាយ​ដូច​ពី​មុន​ពេក​ទេ​សម្រាប់​ការ​​ចង់​ឈ្នះ​ពាន​ ដូច្នេះ​អ្វី​ដែល​ខ្ញុំ​ត្រូវ​ធ្វើ​គឺ​ប្រឹងប្រែង​ឲ្យ​កាន់​តែ​ខ្លាំង​​ដើម្បី​សម្រេច​ក្ដី​ស្រមៃ"។ ម្ចាស់​ស្បែក​ជើង​មាស​លីគ​កំពូល​អង់គ្លេស​និយាយ។ ​

ក្នុង​នាម​ជា​អ្នក​បំប៉ោង​សំណាញ់​ទី Kane វ័យ​២៤​ឆ្នាំ​ស៊ុត​បញ្ចូល​ទី​បាន​៤៣​គ្រាប់​ក្នុង​ការ​បង្ហាញ​ខ្លួន​៣៧​ប្រកួត​ទាំង​នៅ​ក្លឹប​ និង​ក្រុម​ជម្រើស​ជាតិ៕

ប្រភព៖ Sport English   ប្រែសម្រួល៖ វីរ៉ុត

អត្ថបទពេញនិយម