ក្លឹប​លីគ​ជប៉ុន​ចាប់​អារម្មណ៍​តារា​អ្នក​នាំ​លេង​វៀតណាម​ Tran Phi Son

  • 2017-10-21 07:56:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ឆ្នើម​ Tran Phi Son នៃ​ក្រុម​ជម្រើស​ជាតិ​វៀតណាម​ កំពុង​ទទួល​ការ​ចាប់​អារម្មណ៍​ពី​​សំណាក់​ក្លឹប​នៃ​លីគ​ជប៉ុន​ជា​ច្រើន​។ នេះ​បើ​យោង​តាម​​ប្រភព​ពី​ក្លឹបSong Lam Nghe An ដែល​ជា​អាណាព្យាបាល​បាន​ទម្លាយ​ឲ្យ​ដឹង។

Tran Phi Son

នៅ​ក្នុង​សេចក្ដី​ប្រកាស​លើ​គេហទំព័រ​ផ្លូវ​ការ​របស់​​ Song Lam Nghe An ​លោក​ Nguyen Hong Thanh ដែល​ជា​ម្ចាស់​ក្លឹប​ឲ្យ​ដឹង​ថា​ Phi Son កំពុង​មាន​ក្លឹប​ជប៉ុន​តាម​ចែចូវ​។ "ពួក​យើង​បាន​ពិភាក្សា​ពី​អនាគត​របស់​ Son ជា​ច្រើន​លើក​ច្រើន​សារ​ប៉ុន្តែ​មិន​ទាន់​មាន​ការ​ឯកភាព​គ្នា​រវាង​ភាគី​ណា​មួយ​នៅ​ឡើយ​ទេ"។

មែនទែន​ទៅ​ក្លឹប​ចង់​ឲ្យ​ Son ស្នាក់​នៅ​បន្ត​ប៉ុន្តែ​សាមី​ខ្លួន​ចង់​ទៅ​សាកល្បង​បទ​ពិសោធន៍​ថ្មី​នៅ​ជប៉ុន ហើយ​ក្នុង​ករណី​ដែល​ក្លឹប​ទាំង​នោះ​ប្រឹងប្រែង​អស់​លទ្ធភាព​នៅ​តែ​មិន​បាន​សម្រេច​​ ទើប​រូប​គេ​សុខចិត្ត​បន្ត​កុងត្រា​ថ្មី។ លោក​ Hong Thanh បាន​ប្រាប់​ដូច្នេះ។

Phi Son អាច​ក្លាយ​ជា​កីឡាករ​ទី​បួន​ដែល​ទៅ​ជាប់​ទឹកដី​ជប៉ុន​បន្ទាប់​ពី​កីឡាករ​វៀតណាម​៣​នាក់​បាន​នឹង​កំពុង​លេង​នៅ​ទីនោះ​ស្រាប់​​ហើយ​មាន​ដូចជា Le Cong Vinh, Nguyen Cong Phuong និង​ Nguyen Tuan Anh៕

ប្រភព៖ Football Tribe   ប្រែសម្រួល៖ វីរ៉ុត

អត្ថបទពេញនិយម