ផ្អើល​រឿង​សត្វ​ចម្លែក​ដូច​​កូន​មនុស្ស ការ​ពិត​ត្រូវ​បាន​ប៉ូលីស​បញ្ជាក់

  • 2017-10-21 09:23:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រូបភាព និង វី««ដេអូ របស់​សត្វ​ចម្លែក ​ទំហំ​ប៉ុន​កដៃ មាន​កន្ទុយ និង ដៃ​ជើង​ដូច​ឆ្មា តែ​មាន​មុខមាត់​ដូច​កូន​មនុស្ស​​​ ត្រូវ​បាន​គេ​បង្ហោះ​លើ​ facebook​ ហើយ​បាន​បង្ក​ការ​ភ្ញាក់​ផ្អើល​ ដល់​ប្រជាជន​​ទូទៅ​នៅ​ប្រទេស​ម៉ាឡេស៊ី។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​កាសែត​អង់គ្លេស Daily Mail កាល​ពី​ម្សិល​មិញ។

ប៉ូលីស​ម៉ាឡេស៊ី​បាន​បដិសេធ​នឹង​ពាក្យ​ចចាមអារ៉ាម ទាក់ទង​នឹង​កូន​សត្វ​ចម្លែក​ ​មាន​ក្រញាំ មាន​ចង្កូម ថា​ជា​រឿង​មិន​ពិត។ "គួរ​ពិនិត្យ​មើល​រូបភាព​ឲ្យ​ច្បាស់​សិន មុន​នឹង​បង្ហោះ​លើ​បណ្តាញ​សង្គម។ ខ្ញុំ​សង្ឃឹម​ថា​សាធារណជន​នឹង​បញ្ឈប់​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត​ទាំង​នេះ"។ លោក​ Datuk Rosli Abdul Rahman ប្រធាន​ប៉ូលីស​បាន​និយាយ។ ​

អ្នក​បង្ហោះ​រូប​នេះ​ដំបូង​បង្អស់​ បាន​សរសេរ​​នៅ​លើ​ facebookរបស់​ខ្លួន​ថា​ "សត្វ​ចម្លែក​នេះ​កំពុង​ស្ថិត​នៅ​មន្ទីរ​ពិសោធន៍​មួយ​កន្លែង​​មិន​ស្គាល់​ទីតាំង"។ ប៉ូលីស​ជឿ​ថា​រូប​នេះ ជា​រូប​តុក្កតា មាន​ឈ្មោះ​ថា "silicon baby werewolf” ដែល​គេ​លក់​តាម​ online ។

ប្រែសសម្រួល៖ សុខ លាងហ៊ត