“Man City ​លេង​ដូច​ក្រុម​ប្រេស៊ីល​ដែរ​ហើយ ក្រោម​ការ​ដឹក​នាំ Pep ” Jesus

  • 2017-10-22 02:07:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Gabriel Jesus ​ខ្សែ​ប្រយុទ្ធ​វ័យ​ក្មេង​របស់​ក្រុម Manchester City ​ជឿ​ជាក់​ថា​ក្រុម​របស់​ខ្លួន​មាន​ទម្រង់​និង​កម្រិត​ស្មើ​ជាមួយ​ក្រុម​ជម្រើស​ជាតិ​ប្រេស៊ីល​ដែរ ​ក្រោម​ការ​ដឹក​នាំ​របស់​លោក Pep Guardiola។

Jesus ​បង្ហាញ​កម្រិត​លេង​បាន​ល្អ​មែនទែន​នៅ​រដូវ​កាល​នេះ ជាមួយ​លីគ​អង់គ្លេស ​បើ​ទោះ​ជា​ខ្លួន​ជា​កីឡាករ​វ័យ​ក្មេង​ចំណូល​ថ្មី​ក៏​ដោយ។ ជួយ​ក្រុម​ស្ថិត​លើ​កំពូល​តារាង ​ទាំង​នៅ​អង់គ្លេស​និង​ក្របខណ្ឌ​អឺរ៉ុប ​កីឡាករ​ខ្សែ​ប្រយុទ្ធ​លេខ​៩​នៅ​ជម្រើស​ជាតិ​ប្រេស៊ីល ​បាន​និយាយ​ថា​ក្រុម​ Man City ​លេង​បាល់ទាត់​គួរ​ឱ្យ​ចង់​ទស្សនា​ចូល​ក្រុម​ជម្រើស​ជាតិ​ប្រេស៊ីល​ដូច្នេះ​ដែរ។

“បច្ចុប្បន្ន ​យើង​លេងដូច​នៅ​ជម្រើស​ជាតិ​ប្រេស៊ីល​ដែរ។ នៅ​ពេល​យើង​លេង​ឈ្នះ​គ្រាប់​បាល់​ច្រើន ​យើង​តែ​មាន​ក្បាច់​ពិសេស​ៗ​សម្រាប់​អ្នក​គាំទ្រ​ទស្សនា​សប្បាយ​ចិត្ត។ ក្នុង​នាម​ជា​កីឡាករ​យើង​ពិត​ជា​សប្បាយ​ចិត្ត​ចំពោះ​រឿង​នេះ ​ហើយ​នេះ​ជា​អារម្មណ៍​របស់​កីឡាករ​ម្នាក់​ៗ​ចង់​ឱ្យ​អ្នក​គាំទ្រ​សប្បាយ​ចិត្ត​ដែរ”។ សម្ដី Jesus ។

កីឡាករ​វ័យ​២០​ឆ្នាំ​ខាង​លើ​នេះ ​នៅ​លីគ​កំពូល​អង់គ្លេស​រក​គ្រាប់​បាល់​បាន​៦​គ្រាប់​ហើយ គិត​ត្រឹម​រយៈ​ពេល​៩​ប្រកួត​មក​នេះ ខណៈ​ដែល​ដៃ​គូ​របស់​គេ Aguero ​រក​បាន​៧​គ្រាប់៕

ប្រភព៖ BBC   ប្រែ​សម្រួល៖ មុន្នីរម្យ