គយគន់សម្រស់តារា​ពន្លក​ថ្មី​របស់​ផលិត​កម្ម JYP​ ដែល​គេ​រំពឹង​ថា​ជា​ Suzy ទី​ពីរ​

  • 2017-10-22 02:17:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​សម្តែង​ស្រី​ដែល​ទទួល​រហ័ស​នាម​ថា​ Suzy ទី​ពីរ​នោះ​ឈ្មោះ​ថា​ Shin Eun Soo។​ នាង​បាន​ចុះ​កុង​ត្រា​ជាមួយ​ផលិត​កម្ម​ JYP ហើយ​ទទួល​បាន​ការ​គាំ​ទ្រ​ជា​ច្រើន​ពី​មហាជន​ដោយ​សារ​តែ​សម្រស់​ស្រស់​ស្អាត​ពី​ធម្មជាតិ​របស់​នាង​ដែល​ស្រ​ដៀង​ទៅ​នឹង​តារា​ចម្រៀង​ក្នុង​ផលិតកម្ម​ជាមួយ​គ្នា​កញ្ញា Suzy។​

ក្នុង​វ័យ​ ១៤ ឆ្នាំ​នាង​បាន​ចូល​រូម​​ថត​ខ្សែរ​ភាព​យន្ត​ជាមួយ​តារា​សម្តែង​ Kang Dong Won នៅ​ក្នុង​រឿង Vanishing Time: A Boy Who Returned… ហើយ​នាង​ក៏​មាន​ឈ្មោះ​ជា​បេក្ខភាព​ដណ្តើម​ពាន​រង្វាន់​ Grand Bell Award សម្រាប់​តារា​សម្តែង​ស្រី​ថ្មី​ដែល​ល្អ​ជាង​គេ​។

ជាមួយ​នឹង​សម្រស់​ដ៏​ស្រស់​ស្អាត​របស់​នាង​ ភាព​ល្បី​ល្បាញ​របស់​នាង​គឺ​នៅ​តែ​បន្ត​ជា​និច្ច​៕​​

ប្រភព៖ Koreaboo   ប្រែសម្រួលៈ អន​ សុភក្រ្តា