ចៅ​ស្រី​​ជា​ជាង​ថតរូប​បាន​ប្រែក្លាយ​ជីតា​អាយុ ៧៨ ឆ្នាំ ឲ្យ​ទៅជា​តារា​បង្ហាញ​ម៉ូដ​ដ៏​ទាក់ទាញ

  • 2017-10-22 03:40:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ពេល​ថ្មីៗ​នេះ​ រូប​ភាព​ជា​ច្រើន​សន្លឹក​របស់​លោក​តា​វ័យ​៧៨​ឆ្នាំ​ម្នាក់ តុបតែង​ដូច​​​តារា​បង្ហាញ​ម៉ូដ​សម្លៀក​បំពាក់​ ​​ត្រូវ​បាន​គេ​បង្ហោះ​ពេញ​បណ្ដាញ​សង្គម qq ដ៏​ពេញ​និយម​​នៅ​ក្នុង​ប្រទេស​ចិន។

Ma Mengjie ដែល​ជា​ចៅ​ស្រី​របស់​លោក​តា​វ័យ​៧៨​ឆ្នាំ គឺ​ជា​ជាង​ថត​រូប​ ហើយ​នាង​និយាយ​ថា​មូលហេតុ​ដែល​នាង​ថតរូប​ និង Design រូប​លោក​តា​របស់​នាង​ឲ្យ​មើល​ទៅ​ដូច​តារា​ម៉ូដ​សម្លៀក​បំពាក់​ នៅ​លើ​ក្រប​ទស្សនាវដ្ដី ព្រោះ​នាង​នឹក​អាណិត​ទៅ​ដល់​លោកយាយ​របស់​នាង​ ដែល​បាន​ស្លាប់​តាំង​ពី​នាង​នៅ​តូច ហើយ​គាត់​មិន​ដែល​​មាន​សម្លៀកបំពាក់​ស្អាត​បាត​ ឬរូប​ថត​ល្អ​មួយ​សន្លឹក​ណា​ទេ។ នេះ​បើ​តាម​​សារព័ត៌មាន Shanghaiist ។​

ចាប់​ពី​ពេល​លោកយាយ​ស្លាប់​ទៅ តា​បាន​រស់​នៅ​ជាមួយ​​នាង និងឪពុក​ម្ដាយ​របស់​នាង នៅ​ខេត្ត​ ហ៊ូបេ​ ភាគ​ខាង​​កើត​ប្រទេស​ចិន ហើយ​លោក​តា​​រស់​នៅ​ក្នុង​ជីវភាព​សន្សំ​សំចៃ​បំផុត។ រាល់​ពេល​ដែល​ចៅ​ស្រី​ទិញ​សម្លៀក​បំពាក់​ថ្មី​ឲ្យ គាត់​តែង​ឲ្យ​នាង​ជូន​ទៅ​ហាង​ហើយ​ប្តូរ​យក​លុយ​មក​វិញ។

ម្ល៉ោះហើយ​ នាង​បាន​សម្រេច​ចិត្ត​ជួល​ខោអាវ​២​កំផ្លេ ហើយ​នាំ​លោក​តា​នាង​ទៅ​ហាង​កាហ្វេ​មួយ​កន្លែង និង​ថត​រូប​ឲ្យ​លោក​តា​នាង​ជាង​៤០០​ប៉ុស្តិ៍ ហើយ​បើ​កុំ​ប្រាប់​គេ​ស្មាន​ថា​លោក​តា​ជា​តួកុន​ផង។

ចង់​ដឹង​ថា​រូបថត​ល្អ​ដាច់​ពី​មនុស្ស​ពិត​​យ៉ាង​ណា សូម​ទស្សនា​រូប​ថត​ខាង​ក្រោម​របស់​លោកតា។

ប្រភព៖ Shanghaiist   ប្រែសសម្រួល៖ សុខ លាងហ៊ត