អតីតប្រធានាធិបតីអាមេរិក ៥រូប បង្ហាញខ្លួនលើ​ឆាកប្រគំតន្ត្រីមួយ

  • 2017-10-22 03:38:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អតីត​ប្រធានាធិបតី​អាមេរិក​ទាំង ៥រូប បាន​បង្ហាញ​ខ្លួន​នៅ​លើ​ឆាក​ប្រគំ​តន្ត្រី​មួយ កាល​ពី​ថ្ងៃ​សៅរ៍ ទី២១ ខែ​តុលា ឆ្នាំ២០១៧ ម្សិលមិញ​នេះ នៅ​ក្នុង​រដ្ឋ Texas ដើម្បី​ប្រមូល​ប្រាក់​សម្រាប់​ជួយ​ជនរងគ្រោះ​ដោយសារ​ខ្យល់​ព្យុះ នៅ​ភាគ​ខាងត្បូង​សហរដ្ឋអាមេរិក និង តំបន់ Caribbean។

អតីត​ប្រធានាធិបតី​អាមេរិក​ទាំង ៥រូប គឺ លោក បារ៉ាក់ អូបាម៉ា , George W. Bush, Bill Clinton, George H.W. Bush និង Jimmy Carter បាន​បង្ហាញ​ខ្លួន​ជាមួយ​គ្នា នៅ​លើ​ឆាក​តន្ត្រី នៅ​ក្នុង​សកលវិទ្យាល័យ Texas A&M University ដោយ​សរសើរ​ជនជាតិ​អាមេរិក ចំពោះ​ឆន្ទៈ​របស់​ពួកគេ ក្នុង​ការ​ជួយ​ប្រជាពលរដ្ឋ និង​បាន​ជំរុញ​ឲ្យ​ពួក​គេ​ធ្វើ​បន្ថែម​ទៀត។

គួរ​ឲ្យ​ដឹង​ថា កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​អ្នក​ប្រជាធិបតេយ្យ ៣រូប និង សាធារណរដ្ឋនិយម ២រូប​ខាង​លើ អាច​រៃ​អង្គាស​ប្រាក់​បាន​ជាង ៣១លាន​ដុល្លារ ពី​ម្ចាស់​ជំនួយ ៨០ ០០០នាក់ សម្រាប់​ជួយ​ជន​រងគ្រោះ​នៃ​ខ្យល់​ព្យុះ Harvey , Irma និង Maria។

លោក អូបាម៉ា បាន​ថ្លែង​នៅ​លើ​ឆាក​នោះ​ថា «យើង​នៅ​លើ​ឆាក​យប់​នេះ មិន​អាច​មាន​មោទនភាព​ជាង​ការ​ឆ្លើយតប និង​ជំនួយ​របស់​ជនជាតិ​អាមេរិក​នោះ​ទេ។ នៅ​ពេល​ពួក​គេ​ឃើញ​អ្នក​ជិតខាង , មិត្តភ័ក្ដិ និង អ្នក​ដទៃ​ត្រូវ​ការ​ជំនួយ ពួកគេ​ក៏​ក្រោក​ឈរ​ភ្លាម»៕

ចុច​អាន៖

ប្រភព៖ Asiaone   ប្រែ​សម្រួល៖ សេង ឡុង

អត្ថបទពេញនិយម
អត្ថបទថ្មី