Huawei សម្ងំ​ផលិត​ស្មាតហ្វូន​​អាច​ បត់​បាន កុំ​ឲ្យ​ចាញ់​គូ​ប្រកួត

  • 2017-10-22 04:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់​ពី​ក្រុមហ៊ុន Huawei ប្រកាស​បង្ហាញ​ស្មាតហ្វូន Mate 10 ដោយឡែក​យោង​តាម Cnet បច្ចុប្បន្ន​ក្រុមហ៊ុន​ចិន​មួយ​នេះ ក៏​កំពុង​ផលិត​ស្មាតហ្វូន​អាច​បត់​បាន ត្រៀម​បង្ហាញ​នៅ​ដើម​ឆ្នាំ ២០១៨។​ នេះ​ជា​ការ​ប្រជែង​ដ៏​ធំ​មួយ ធៀប​នឹង​សត្រូវ​ខ្លួន SAMSUNG ដែល​មាន​គំរូ​ស្មាតហ្វូន Galaxy X។

លោក Richard Yu នាយក​ប្រតិបត្តិ​ផ្នែក​លក់​ស្មាតហ្វូន Huawei បាន​ប្រាប់ Cnet ថា ខ្លួន​ពិត​ជា​ស្ថិត​ក្នុង​អភិវឌ្ឍ​ស្មាតហ្វូន​បត់​បាន​មែន ប៉ុន្តែ​ខ្លួន​នឹង​ប្រាកដ​ថា​ធ្វើ​ឲ្យ​ល្អ​ប្រសើរ ដើម្បី​វាយ​លុក​ទីផ្សារ​បាន​យ៉ាង​រលូន។​

កន្លង​ទៅ ZTE ក៏​ធ្លាប់​បង្ហាញ​ស្មាតហ្វូន Axon M ដែល​មាន​អេក្រង់ ២ ប៉ុន្តែ​ចំណុច​ខ្សោយ​ម្យ៉ាង គឺ​ប្រហោង​នៅ​ផ្នែក​កណ្ដាល ម្ល៉ោះ​ហើយ​ Huawei ថា​នឹង​មិន​ឲ្យ​មាន​កំហុស​នោះ​កើត​ឡើង​ទេ។

Huawei P9 | P10
ស្មាតហ្វូនអេក្រង់​បត់​បាន Axon M

ចុច​អាន​បន្ត​៖

ប្រភព៖ PhoneArena   ប្រែសម្រួល៖ កៅ រក្សា

អត្ថបទពេញនិយម