វីដេអូ​ឃ្លីប​របស់ Song Hye Kyo ស្លៀកពាក់បែប​កូន​ក្រមុំ និង​មាន​ពាក់​ចិញ្ចៀន បង្ក​ការ​ភ្ញាក់​ផ្អើល

  • 2017-10-22 07:50:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ពាក់​កណ្តាល​ខែ​តុលា ទស្សនា​វដ្ដី​កូរ៉េ Vogue បាន​ចេញ​ផ្សាយ​នូវ​ស៊េរី​នៃ "bridesmaids power in October" ដោយតារាស្រី Song Hye Kyo បាន​ថត​នៅ San Francisco សហរដ្ឋ​អាមេរិក ជា​ទី​ដែល​រូបនាង និងគូស្នេហ៍ទៅ​ថត​រូប Pre-wedding ធ្វើឲ្យ​អ្នក​គាំទ្រ​មាន​ការ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង។

ដោយ​ឡែក​នៅ​យប់​ថ្ងៃ​ទី២១ ខែ​តុលា​នេះ គណនី Instagram របស់ Vogue កូរ៉េ បានបញ្ចេញ​នូវ​វីដេអូឃ្លីបវិញម្តង​។ ក្នុង​វីដេអូ​ឃ្លីប​នោះ អនាគត​ភរិយា​របស់ Song Joong Ki ធ្វើសក់​រួញ និង​មាន​ឈុតខ្លះគ្រង​សម្លៀក​បំពាក់​ពណ៌ស​ មានស្បៃរុំមុខបែប​កូន​ក្រមុំ និង​មាន​ពាក់​ចិញ្ចៀន​ទៀត​ផង តែមិនដឹងថាវាជាចិញ្ចៀនរៀបការ ឬយ៉ាងណានោះទេ។

Gaia is the Wind

ប្រភព៖ Kenh14   ប្រែ​សម្រួល៖ ដេត ធន្នី

អត្ថបទពេញនិយម