មកដឹងបម្រាម និងច្បាប់គួរឲ្យភ្ញាក់ផ្អើល ទាំង១៣ នៅកូរ៉េខាងជើង

  • 2017-10-22 07:21:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កួរ៉េ​ខាងជើង គឺ​ជា​ប្រទេស​មួយ​ដែល​ពោរពេញ​ទៅ​ដោយ​ជំនឿ ដោយ​សារ​តែ​កង្វះ​ខាត​នៃ​ព័ត៌មាន។ ទោះ​ជា​យ៉ាង​ណា ជំនឿ​ខ្លះ​គឺ​ជា​ការ​ពិត។ ជា​មួយ​គ្នា​នេះ​ដែរ នៅ​ក្នុង​ប្រទេស​កូរ៉េខាងជើង ពោរពេញ​ទៅ​ដោយ​បម្រាម និង​ច្បាប់​ជា​ច្រើន ដែល​អាច​ធ្វើ​ឲ្យ​យើង​ភ្ញាក់ផ្អើល​ទៀត​ផង។

ខាង​ក្រោម​នេះ​គឺ​ជា​បម្រាម និង​ច្បាប់​គួរ​ឲ្យ​ភ្ញាក់ផ្អើល ទាំង១៣ នៅ​កូរ៉េ​ខាងជើង៖

#១ ហាម​មិន​ឲ្យ​ស្លៀក​ខោ​ខោវប៊យ​ពណ៌ខៀវ

#២ គ្មាន Wi-Fi

#៣ ជនបរទេស​មិន​អាច​ប្រើប្រាស់​រូបិយប័ណ្ណ​ក្នុង​ស្រុក

#៤ អ្នក​មិន​អាច​ទិញ​អចលនទ្រព្យ​នៅ​កូរ៉េ​ខាងជើង​បាន​ឡើយ

#៥ វា​មិន​អាច​ទៅ​រួច​ទេ ក្នុង​ការ​ទិញ​រថយន្ត

#៦ អ្នក​មិន​អាច​ហៅ​ទូរសព្ទ​ទៅ​ក្រៅ​ប្រទេស ដោយ​ប្រើ​ស៊ីម​កាត​ក្នុង​តំបន់​បាន​ឡើយ

#៧ អ្នក​មិន​អាច​ងូត​ទឹក​ក្តៅ​នៅ​ផ្ទះ​បាន​ទេ

#៨ គ្មាន​ភេសជ្ជៈ​កូកាកូឡា​លក់​នៅ​កូរ៉េ​ខាងជើង​ឡើយ

#៩ វា​មិន​អាច​ទៅ​រួច​ទេ ក្នុង​ការ​ធ្វើ​ដំណើរ​ទៅ​ក្រៅ​ប្រទេស

#១០ គ្មាន​អាហារ McDonald លក់​នៅ​កូរ៉េ​ខាងជើង​ឡើយ

#១១ ជនបរទេស​មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ថតរូប ឬ​និយាយ​ទៅ​កាន់​ប្រជាជន​ក្នុង​តំបន់ ដោយ​គ្មាន​ការ​អនុញ្ញាត​ជាក់​លាក់​ឡើយ

#១២ វា​ស្ទើរ​តែ​មិន​អាច​ទៅ​រួច ក្នុង​ការ​ទិញ​ស្រោមអនាម័យ ឬ​ផលិតផល​អនាម័យ​ស្ត្រី

#១៣ អ្នក​នឹង​មិន​អាច​កាត់​សក់ តាម​ម៉ូដ​ដែល​អ្នក​ចង់​កាត់​ឡើយ ពោល​គឺ​អាច​កាត់​តាម​ម៉ូដ ដែល​គេ​បាន​កំណត់​ប៉ុណ្ណោះ

ចុច​អាន៖

ប្រភព៖ Brightside   ប្រែ​សម្រួល៖ សេង ឡុង