ក្រុម​អ្នក​សង្គ្រោះ ជួយ​កូនដំរី​ដែល​ជាប់​នៅ​ព្រែកជីក​អស់​រយៈពេល​២៦​ម៉ោង​នៅ​ថៃ​

  • 2017-10-22 07:51:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​កូនដំរី​មួយ​ក្បាល​ត្រូវបាន​សង្គ្រោះ​កាលពី​ថ្ងៃ​ពុធ ទី​១៨ តុលា បន្ទាប់ពី​វា​បាន​ជាប់​ខ្លួន​នៅក្នុង​ព្រែកជីក​ដែលមាន​ល្បាប់​ភក់​ច្រើន នៅ​ជិត​សួនសត្វ​ជាតិ​មួយ អស់​រយៈពេល​២៦​ម៉ោង នៅ​ស្រុក​នឿន​ម៉ា​ប្រាំង ក្នុង​ខេត្ត​ភី​ត​សា​នុ​លោក ប្រទេស​ថៃ​។​

​កូនដំរី​នេះ ត្រូវបាន​ទាញ​ចេញពី​ទឹក​ព្រែកជីក​នោះ​នៅ​ម៉ោង​ប្រហែល​១២​ថ្ងៃត្រង់ ។ ប៉ុន្តែ វា​ដូចជា​ហេវ​អស់កម្លាំង ហើយ​ដេក​នៅលើ​ដី បន្ទាប់ពី​វា​បាន​ជាប់​ក្នុង​ព្រែកជីក​ដែលមាន​ទឹក​ហូរ​ខ្លាំង​នេះ អស់​ពេល​ជា​យូរ​មក​នោះ​។​

​ក្រុម​ពេទ្យសត្វ បាន​ព្យាបាល​ដំរី​នេះ ជាមួយនឹង​ថ្នាំពេទ្យ និង​ពិនិត្យ​មើលខ្លួន​របស់​វា ។ ដំរី​នេះ​ពុំបាន​រងរបួស​ទេ​៕

ប្រភព ៖ rasmeinews

អត្ថបទពេញនិយម