បែលហ្សិក​សម្បូរកីឡាករ​ល្អ តែ​លីគ​ឈរ​លេខ​រៀង​ជ្រៅ​នៅ​ក្នុង​តារាង UEFA

  • 2017-10-22 09:10:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បច្ចុប្បន្ន​លីគ​របស់​បែលហ្សិក ឈរ​នៅ​លេខ​រៀង​ទី​៩ របស់​តារាង​ចំណាត់​ថ្នាក់ UEFA សម្រាប់​ទ្វីប​អឺរ៉ុប ដែល​មាន​ប្រមាណ​៥០​ប្រទេស​ ឬ​និយាយ​បែប​ផ្សេង​ Belgium Pro League ​របស់​បែលហ្សិក អន់​ជាង​លីគ​នៅ​រុស្ស៊ី និង អ៊ុយក្រែន​ទៅ​ទៀត។

ប៉ុន្តែ​បើ​និយាយ​ពី​កីឡាករ​ជម្រើស​របស់​បែលហ្សិក​វិញ​សុទ្ធ​សឹង​តែ​លេង​នៅ​ក្លឹប​​ធំៗ​របស់​អឺរ៉ុប ដូច​ជា​៖ Eden Harzard និង អ្នក​ចាំ​ទី​ Courtois របស់ Chelsea, កីឡាករ​កំពុង​ឡើង​ជើង Kevin De Bruyne របស់​ Man City, Kompany, Fellaini, Lukaku និង កីឡាករ​ល្អៗ​ជា​ច្រើន​ទៀត។

កីឡាករ Eden Harzard
អ្នក​ចាំ​ទី​ Courtois

ជា​រួម កីឡាករ​​លំដាប់​ពិភពលោក​របស់​បែលហ្សិក​​ភាគច្រើន​មិន​ប្រកប​អាជីព​នៅ​ក្នុង​ស្រុក​ទេ ខុស​ពី​​លីគ​នៅ​អេស្ប៉ាញ​ដែល​កំពុង​ឈរ​លេខ​១​ ជា​លីគ​ល្អ​បំផុត​នៅ​អឺរ៉ុប ក៏​ដូច​ជា​នៅ​លើ​ពិភព​លោក ព្រោះ​​​​​​ដើម្បី​វាយ​តម្លៃ​​តារាង​ចំណាត់​ថ្នាក់​លីគ​នៅ​អឺរ៉ុប UEFA គិត​ទៅ​លើ​២​ប្រព័ន្ធ៖

ទី១៖ ប្រព័ន្ធ​ពិន្ទុ

ក្រុម​នីមួយ​ៗ​តំណាង​ឲ្យ​​លីគ​របស់​ប្រទេស​រៀងៗ​ខ្លួន ដែល​បាន​ទៅ​លេង​នៅ​ក្របខ័ណ្ឌ​ UEFA Championl League ឬ ​UEFA Europa League ពី​វគ្គ​ជម្រុះ​ វគ្គ​​ខ្វែង​ពូល (play-off) ដល់​វគ្គ​១៦​ក្រុម​ចុង​ក្រោយ​ និង​ ឡើង​ទៅ​វគ្គ​បន្ត​បន្ទាប់ បើ​ឈ្នះ​ប្រកួត​នីមួយៗ​នឹង​ជា​បច្ច័យ​ល្អ​ ជួយ​ឲ្យ​​លីគ​របស់​ខ្លួន​ទទួល​បាន​ចំណាត់​ថ្នាក់​ល្អ​ពី UEFA Ranking​ (មិន​មែន​ជា​តារាង​ប្រទេស​ ដែល​​ FIFA ​ដាក់​ចំណាត់​ថ្នាក់​រៀង​រាល់​ខែ​ទេ តែ​ជា​​​តារាង​ចំណត់​ថ្នាក់​ League របស់​ប្រទេស​នៅ​អឺរ៉ុប​របស់​UEFA) ។

ទី២៖ មធ្យម​ភាគ

​​មធ្យម​ភាគ សំដៅ​ដល់​ការ​យក​ពិន្ទុ​សរុប​របស់​ក្លឹប​ក្នុង​ប្រទេស​មួយ​ចែក​នឹង​ចំនួន​ក្លឹប​របស់​ប្រទេស​នោះ​ ដែល​បាន​មក​លេង​នៅUEFA Championl League ឬ ​UEFA Europa League។ ឧទាហរណ៍ អេស្ប៉ាញ​មាន​៣​ក្រុម ពិន្ទុ​សរុប​របស់​ក្លឹប​​ទាំង​៣​បូក​បញ្ចូល​គ្នា​ទៅ​បាន​ ៣០​ពិន្ទុ។ អីចឹង​ តាម​រយៈ​រូបមន្ត​នេះ ក៏​ជា​ចំណែក​មួយ​ទៀត​ ដែល​UEFA​ អាច​កំណត់​ថា​លីគ​ប្រទេស​ណា​ខ្លាំង​ជាង​ប្រទេស​ណា។

ចុចអាន៖

ប្រភព៖ UEFA   ប្រែសសម្រួល៖ សុខ លាងហ៊ត