ថ្មី​​ស្អាត​! សាខាទី៦៩ ហាង​​កាហ្វេ​អា​ម៉ា​ហ្សូ​ន​​​ក្រោម​ការ​វិ​និ​យោគ​របស់​​​ CAMOASIS

  • 2017-10-22 10:54:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​នៅ​មិន​ឆ្ងាយ​ពីរ​ង្វ​ង់​មូល​ទួល​គោ​ក្លើ​បណ្តោយ​ផ្លូវ ៥៩២ គេ​ឃើញ​អគារ​មួយ​ថ្មី​លេចឡើង​មាន​មុខស្រួច​រាង​ដូច​កប៉ាល់ ធំ​ខ្ពស់​ទំនើ​ប​ស្អាត នេះ​ជា​អគារ​សាខា​ថ្មី​របស់​ហាង​កាហ្វេ​អា​ម៉ា​ហ្សូ​ន ដែល​ជា​សាខា​ទី ៦៩ ក្រោម​ការ​វិនិយោគទុន​ដ៏​សម្បើម​ពី ក្រុមហ៊ុន Camoasis ដែល​ជា​ម្ចាស់​អាគារ​នេះ​ផ្ទាល់ ។ កម្មវិធី​សម្ពោធ​បើក​លក់​ជា​ផ្លូវការ​នៃ​ហាង​កាហ្វេ​អា​ម៉ា​ហ្សូ​ន​ថ្មី​នេះ បាន​ប្រព្រឹត្តទៅ​យ៉ាង​ឧឡា​រិក​បំផុត កាលពី​ព្រឹក​ថ្ងៃ​សៅរ៍ ទី ២១ តុលា ម្សិល​មិញ​នេះ ដោយ​មាន​វត្ថ​មាន​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​របស់​ក្រុមហ៊ុន​អា​ម៉ា​ហ្សូ​ន​ពី​ប្រទេស​ថៃ ភ្ញៀវ​ជាតិ និង អន្តរជាតិ​និង​អ្នក​សារ​ព័ត៌មាន​ជា​ច្រើនកុះ​ក​រ ។​

« នេះ​​ជា​ទីតាំង​ល្អ​ដែលនៅចំចំណុច​កណ្តាល​នៃ​​តំបន់ទួលគោក មាន​ទេស​ភាពស្រស់ស្អាត ជួយ​ឲ្យ​អតិធិជន​មាន​អា​រម្មណ៍​ស្រស់ស្រាយ​ពេល​មក​អង្គុយ​ញុំា​កាហ្វេ ពិសេស​ងាយស្រួល​ចត​ឡាន​ម៉ូតូ ហើយ​នេះ​ជា​អគា​ររបស់​ក្រុមហ៊ុន ស្រាប់​ដែល​ធ្វើ​ឲ្យ​យើង​ងាយស្រួល​ក្នុង​ការ​គ្រប់​គ្រង » នេះ​ជា​ការលើកឡើង​របស់​លោកស្រី លោកស្រី ថុង ណាត់​ស្យា អគ្គនាយិការ​ង​ក្រុមហ៊ុន CAMOASIS Co.,Ltd និង​ជា​តំណាង​ម្ចាស់​ហាង Amazon​ សាខា​មួយ​ថ្មី​នេះ ។​

​បន្ថែម​ដោយមាន​ជំនឿ​ចិត្តថា ៖«​ទោះ​បច្ចុប្បន្នហាង​កាហ្វេ​អា​ម៉ា​ហ្សូ​ន​រីក​ដុះ​ដាល​ជា​ច្រើនយ៉ាង​ឆាប់រ​ហ័​ស​នៅ​ភ្នំ​ពេញ ក៏​មិន​ជា​បញ្ហា​ចោទ​ដែរ ព្រោះ​អាជីវកម្ម​កាហ្វេ​សំខាន់ គឺ​ទីតាំង​ល្អ ផ្តល់​សេវា និង​គុណភាព​ខ្ពស់ ។ ​ខ្ញុំ​ជឿ​ជាក់​ថា​​មក​​ញុំា​កាហ្វេ​​នៅ​ហាង​របស់​យើង​​នឹង​​ទទួល​បាន​​នូវ​អារម្មណ៍​ស្រស់​​ស្រាយ​ព្រោះក្រៅពីកាហ្វេ​យើង​ឆ្ងាញ់ហើយ យើង​​ក៏​យ​ក​ចិត្ត​​ទុក​ដាក់​ខ្លាំង​លើ​ការ​​ឌីហ្សាញ​ហាង​​ដែល​​នឹង​​ផ្តល់​នូវ​បរិយាកាស​​ល្អ ជួយ​​កាត់​បន្ថយ​ភាពតានតឹង​របស់​អតិថិជនបាន​​ »។

« ក្រុមហ៊ុន​យើង​បាន​វិនិយោគលើ​ហាង​កាហ្វេ​អា​ម៉ា​ហ្សូ​ន​នេះ ពីរ​រួម​មកហើយ គឺ​នៅ​សាខា ផ្សា​សុ​វណ្ណា និង សាខា​ផ្លូវ​លេខ ៣៦០ ដូច្នេះយើង​មាន​បទពិសោធន៍​គ្រប់​គ្រង​ក្នុង​អាជិ​វ​កម្ម​កាហ្វេ​» ។​

​លោក Chat Chay Sang Aroon តំណាង​អ្នក​ចែកចាយ​កាហ្វេ Amazon របស់​ក្រុមហ៊ុន PTT ដ៏​ធំ​ប្រចាំ​នៅ​ប្រទេស​ថៃ បាន​ឲ្យ​ដឹងថា​៖« យើង​មាន​កិ​ត្តិ​យសដោយ​បាន​សហការ​ជាមួយ​ក្រុមហ៊ុន CAMOASIS Co.,Ltd ក្នុង​អាជីវកម្ម​កាហ្វេ​ព្រោះ​យើង​មាន​ចក្ខុ​វិស័យ​ដូចគ្នា ចំពោះ​ការផ្តល់​ជូននូ​វ​កាហ្វេ​​ឆ្ងាញ់ បរិយាកាស​ល្អ សេវា​ល្អ តម្លៃ​​សម​រ​ម្យ ដល់​អតិ​ធិ​ជន​​» ។

CAMOASIS គឺជា​​ក្រុមហ៊ុន​​​វិនិយោគ​លើ​ម្ហូប​ចំនីអាហារ និង​ភេសជ្ជៈ ដោយ​បាន​ផ្តោត​សំខាន់លើ​ អ្វី​ខ្លះ​ដែល​ប្រជា​ពល​រដ្ឋ​ខ្មែរ​និ​យម និង​ពេញចិត្ត​។ នាពេលខាងមុខ​ឆាប់​នេះ ក្រុមហ៊ុន​ក៏​នឹង​វិនិយោគលើ​អាជីវកម្ម ២ បន្ថែម​ទៀត ក្នុង​នោះ​រួមមាន ហាង​ហ្វឺ ២៤(​ប្រភេទ​គុយទាវ​មកពី​ប្រទេស​វៀតណាម​) និង Oh my Chese (​នំ​ដំឡូងបារាំង​ចៀ​ន​)​។

​ដើម្បី​ចូលរួម​អប់អរ​ដល់​ការបើក​សម្ពោធ​ហាង​ថ្មី​នេះ អតិ​ថិ​ជន​ទាំងអស់នឹង​ទទួលបាន​ការ​ប​ញ្ចុះ​តម្លៃ ២០% រាល់​ការ​ទិញ​ភេសជ្ជៈ​គ្រប់​មុខ​នៅ​ហាង​កាហ្វេ​អា​ម៉ា​ហ្សូ​ន​សាខា​អគា​រកា​ប៉ាល់ ពី​ថ្ងៃ​នេះ រហូតដល់ ថ្ងៃទី​៩ វិច្ឆកា​រ ២០១៧ ។​

​សម្រាប់​ព័ត៌មាន​បន្ថែម​សូម​ចូល​ទៅកាន់​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​ក្រុមហ៊ុន CAMOASIS https://www.facebook.com/camoasis/​ ​ ​

អត្ថបទ​៖ លីដា