Arsenal វាយ​បក​មួយ​ទំហឹង ទម្លាក់ Everton ទៅ​តំបន់​គ្រោះ​ថ្នាក់

  • 2017-10-23 02:44:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម Everton ដែល​កំពុង​ដឹង​នាំ​ដោយ​លោក Ronald Koeman ពេល​នេះ​បាន​ធ្លាក់​ទៅ​លេង​១៨​ស្ថិត​ក្នុង​តំបន់​​គ្រោះថ្នាក់ ក្រោយ​ប្រកួត​ចាញ់ Arsenal យ៉ាង​អាម៉ាស​​ក្នុង​ដី​ខ្លួន​ឯង​កាល​ពី​យប់​មិញ។

ដំបូង​ Everton ជា​អ្នក​រក​គ្រាប់​បាន​មុន ដោយ Wayne Rooney នាទី​១២ ប៉ុន្តែ​​នៅ​នាទី​បន្ត​បន្ទាប់​ក្រុម​ហាក់​ដូច​ជា​បាត់​ការ​គ្រប់គ្រង​ធ្វើ​ឲ្យ​កាំភ្លើង​ធំ​ទាត់​ចូល​ជា​បន្ត​បន្ទាប់​​ដល់​ទៅ​៥​គ្រាប់​។ ស្រប​ពេល​ក៏​មាន​គ្រាប់​បាល់​១​គ្រាប់​ទៀត​ដែរ​ដោយ​កីឡាករ Baye Oumar Niasse។ ចប់​ការ​ប្រកួត Everton ២-៥ Arsenal។

នេះ​ជា​លទ្ធផល​អាក្រក់​បំផុត​សម្រាប់​លោក Koeman ខណៈ​ពាក្យ​ចចាមអារ៉ាម​រឿង​កៅអី​របស់​លោក​ក៏​កាន់​លេច​ឭ។ ទាក់ទង​នឹង​បញ្ហា​នេះ​អ្នក​ចាត់​ការ​សញ្ជាតិ​ហូឡង់​បាន​និយាយ​ថា៖ "ពាក្យ​ចចាមអារ៉ាម​សម្រាប់​តំណែង​ខ្ញុំ​វា​ធម្មតា​ទៅ​ហើយ។ ក្រុម​ពេល​នេះ​កំពុង​មាន​បញ្ហា​មិន​ដំណើរ​ការ។ វា​គឺ​ជា​​ស្ថាន​ភាព​ស្មារតី​ដ៏​ពិបាក​មួយ។ នេះ​ជា​អ្វី​ដែល​យើង​ត្រូវ​ផ្លាស់​ប្ដូរ។ ខ្ញុំ​នៅ​តែ​គិត​ថា ខ្ញុំ​អាច​ផ្លាស់​ប្ដូរ​ស្ថានការណ៍​ទាំង​មូល​បាន​"៕​​​

លោក Koeman

ប្រភព៖ BBC   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ