ក្ដៅ! អតីត​តារា​សម្ដែងស៊ិចស៊ី កែវ សុរិយា ធ្វើ​អត្តឃាត​ស្លាប់​នៅ​នឹង​កន្លែង​

  • 2017-10-23 07:24:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្ត្រី​ម្នាក់​សម្រេច​ចិត្ត​ចង​ក​ធ្វើ​អត្តឃាត​ខ្លួន​ឯង ​ហេតុ​ការណ៍​នេះ​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​នៅ​​​​ព្រឹក​ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៧​ នៅចំណុចផ្ទះជួលលេខ១០ ផ្លូវM១៤ បុរី​ប៉េង​ហួត ភូមិ​បឹង​ឈូក សង្កាត់​និរោធ ខណ្ឌ​ច្បារ​អំពៅ។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ឈ្មោះ ​វ៉ា នួន​សុភា ឈ្មោះ​ក្នុង​សិល្បៈ​ កែវ សុរិយា ភេទ​ស្រី អាយុ២៩ឆ្នាំ ជន​ជាតិ​ខ្មែរ មុខរបរ​លក់​ឡេ ស្នាក់​នៅ​ផ្ទះ​កើត​ហេតុ​ខាងលើ។ មុន​ពេល​កើតហេតុ ជនរ​ង​គ្រោះ​បាន​លែងលះ​គ្នា​ជា​អតីត​ស្វាមី​អស់​រយៈ​ពេល​កន្លះ​ឆ្នាំ​មក​ហើយ។ ​ជន​រង​គ្រោះ​ធ្លាប់​ត្រូវ​បាន​គេ​រាយការណ៍​ថា នាង​ធ្លាប់​លេប​ថ្នាំ​សម្លាប់​ខ្លួន​ម្ដង​រួច​មក​ហើយ តែ​ត្រូវ​បង​ប្អូន​សង្គ្រោះ​ទាន់​ពេល​វេលា។

ផ្ទះកើត​ហេតុ

លុះ​ដល់​វេលា​ម៉ោង ១៦ និង​ ០០​នាទី​ ថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៧ ជន​​រង​គ្រោះ​បាន​យក​ក្រមា​ចង​ក​ធ្វើ​អត្តឃាត នៅ​ធ្នឹម​បង្អួច​ក្នុង​បន្ទប់​ដេក​ស្លាប់​ ក្រោយ​មក​​អ្នក​បម្រើ​ក្នុង​ផ្ទះ​ឃើញ ហើយ​ក៏​ផ្ដល់​ដំណឹង​ជូន​​សន្តិសុខ រួច​មក​រាយការណ៍​ជូន​សមត្ថកិច្ច។

ការ​សន្និដ្ឋាន​ យោង​តាម​សាក្សី និង​ពិនិត្យ​កន្លែង​កើតហេតុរបស់​ការិយាល័យ​បច្ចេកទេស វិទ្យាសាស្ត្រ​ និងលោក ឧកញ៉ា នង សុវណ្ណារ័ត្ន គ្រូ​ពេទ្យ​កោសល្យ​វិច័យ​រាជធានី​ភ្នំពេញ​បាន​បញ្ជាក់​ថា ជន​រង​គ្រោះ​ស្លាប់​ដោយ​ចង​ក​ធ្វើ​អត្ត​ឃាត​ខ្លួន​ឯង។ បច្ចុប្បន្ន​សព​របស់​អតីត​តារា​ស្រី​ខាង​លើ​ត្រូវ​បាន​​ប្រគល់​ឲ្យ​ក្រុម​គ្រួសារ​ធ្វើ​បុណ្យ​តាម​ប្រពៃ​ណី៕

កែវ សុរិយា ពេល​នៅ​មាន​ជីវិត

អត្ថបទ៖ ស៊ុនហួត