អ្នក​ជំនាញ​វាយ​តម្លៃ​ផលិត​អាមេរិក​ ណែនាំ​ឲ្យ​ទិញ​ Galaxy S7 ជាជាង iPhone 8

  • 2017-10-23 08:36:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អង្គការ​មិន​រក​ប្រាក់​ចំណេញ​ Consumer Reports ​ត្រូវ​បាន​គេ​ទទួល​ស្គាល់​ថា​ជា​អ្នក​ជំនាញ​វាយ​តម្លៃ​លើ​ផលិតផល​បច្ចេកវិទ្យា ដែល​​​​តែង​ផ្ដល់​នូវ​ការ​ណែនាំ​ដល់​អ្នក​​អាន​របស់​ខ្លួន​ ដោយ​មិន​មាន​កាន់​ជើង​​ផលិតផល​មួយ​ឡើយ។

ក្នុង​ការ​ចុះ​ផ្សាយ​ថ្មី​មួយ​ទាក់​ទង​នឹង​សហគ្រាស​ទូរសព្ទ​ ​អង្គការ​នេះ​បាន​ដាក់​ពិន្ទុ​ iPhone 8 និង Galaxy S7 ចំនួន​ ៨០ ពិន្ទុ បន្ទាប់​ពី​ឆ្លង​កាត់​ការ​ធ្វើ​តេស្ត​រួច។ ត្បិត​ថា​ពិន្ទុ​ស្មើ​គ្នា​មែន​ ប៉ុន្តែ​ CR ណែនាំ​អ្នក​អាន​​​​​របស់​ខ្លួន​​ឲ្យ​ទិញ​ Galaxy S7 ដែល​ចេញ​ឆ្នាំ​ ២០១៦ ជា​ជាង​ iPhone 8។ មូលហេតុ​គឺ​ដោយ​សារ​តែ​ Galaxy S7 មាន​ថាមពល​ដែល​ប្រើ​បាន​យូរ​ និង​និយាយ​​ឆ្លើយ​ឆ្លង​គ្នា​ច្បាស់​ល្អ។

ដោយ​ឡែក​ចំពោះ​ Galaxy S8 និង​ S8+ វិញ​ទទួល​បាន​ ៨១ ពិន្ទុ តាម​ពី​ក្រោយ​ដោយ​ LG G6 និង​ Galaxy Note 8 ដែល​ទទួល​បាន​ ៨០ ពិន្ទុ៕ ​​​

ប្រភព៖ PhoneArena   ប្រែ​សម្រួល៖ សុខហេង

អត្ថបទពេញនិយម