អ្នកភូមិផ្អើល​មើលផ្សិតយក្សកម្ពស់ជិត ១ម៉ែត្រ ដ៏​កម្រ​បាន​ឃើញ​

  • 2017-10-24 02:06:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នកភូមិ​ជនជាតិ​ចិន​ជា​ច្រើន​នាក់ បាន​នាំ​គ្នា​ផ្អើល​ទៅ​មើល​ផ្សិត​យក្ស​ដុះ​ក្នុង​ព្រៃ​​ពណ៌​ស​ កំពុង​រីក​ស្គុះស្គាយ​មួយ​គុម្ព​ដែល​មាន​ច្រើន​ដើម។

​ផ្សិត​យក្ស​នេះ​ត្រូវ​​បាន​ប្រទះ​ឃើញ​នៅ​ខេត្ត​យូណាន ​ប្រទេស​ចិន ​ឈរ​នៅ​កម្ពស់ ៨០​សង់ទីម៉ែត្រ និង​ផ្នែក​ខាងលើ​របស់​វា​មាន​វិមាត្រ ៤០​សង់ទីម៉ែត្រ។

​អ្នក​ប្រទះ​ឃើញ​ផ្សិត​យក្ស​មុន​គេ​មាន​ឈ្មោះ Liu Dingsong ​អាយុ ៨១​ឆ្នាំ​ ជា​អ្នក​ភូមិ​ទី​នោះ ហើយ​លោក​តា​បាន​ធ្វើ​របង​ឈើ​បណ្ដោះ​អាសន្ន​ការ​ពារ​កុំ​ឲ្យ​អ្នកភូមិ​ផ្សេង​ទៀត​ចូល​ទៅ​ដក ឬ​កាច់​យក​បរិភោគ។

លោក​​តា​និយាយ​ថា "ខ្ញុំ​បាន​កាច់​មួយ​ចំណិត​តូច​មក​តេស្ត វា​មាន​រសជាតិ​ផ្អែម​ពេេល​ដំបូង ប៉ុន្តែ​បន្តិច​ក្រោយ​មក​ អណ្ដាត​ខ្ញុំ​ចាប់​ផ្ដើម​ស្ពឹក ដូច្នេះ​ខ្ញុំ​សន្និដ្ឋាន​ថា វា​ជា​ផ្សិត​ពុល"។ ប៉ុន្តែ​ក្រោយ​ពី​​អ្នក​ជំនាញ​ចុះ​ទៅ​តេស្ត​មើល​រួច ពួក​គេ​អះអាង​ថា វា​ជា​ផ្សិត​ធម្មតា​​ប៉ុណ្ណោះ និង​អាច​ទទួល​បាន៕

ប្រភព៖ China Plus   ប្រែ​សម្រួល៖ ឡេង ភារុណ

អត្ថបទពេញនិយម