អ្នកគាំទ្ររិះគន់​ក្រោយមានមនុស្សធ្វើ​​ឲ្យ​​បែក​​ចង្កៀង​​ព្យួរ​ពិតាន​​របស់ G-Dragon!

  • 2017-10-24 02:59:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្មីៗ​នេះ​មាន​សេចក្តី​ប្រកាស​មួយ​បាន​សរសេរ​ថា៖ "មាន​មនុស្ស​បាន​ធ្វើ​ឲ្យ​បែក​ចង្កៀង​ព្យួរ​លើ​ពិតាន​ដែល​មាន​តម្លៃ​ ៣០០ លានវ៉ុន​ (ប្រហែល ២៦៥ ០០០ ដុល្លារ)​ នៅ​ក្នុង​ហាង​កាហ្វេ​របស់​ G-Dragon”។

នៅ​លើ​តារាង​បញ្ចេញ​មតិ​តាម​អន​ឡាញ​នៅ​កោះ​ Jeju ដែល​ជា​កន្លែង​មនុស្ស​គ្រប់​គ្នា​និយាយ​ពី​បទ​ពិសោធន៍​របស់​ពួក​គេ​នៅ​ពេល​ដែល​ពួក​គេ​ទទួល​ទាន​អាហារ​នៅ​ហាង​កាហ្វេ​ដ៏​ល្បី​ល្បាញ​លើ​កោះ​នេះ​។ ជាមួយ​គ្នា​នោះ​មាន​មនុស្ស​ម្នាក់​ឈ្មោះ​ A បាន​សរសេរ​ថា៖ "បុគ្គលិក​នៅ​ក្នុង​ហាង​កាហ្វេ​របស់​ GD បាន​និយាយ​ថា​ ពួក​គេ​នឹង​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​ជួស​ជុល​ តែ​ខ្ញុំ​ត្រូវ​តែ​​ចេញ​ថ្លៃ​ជួស​ជុល​។ នេះ​ជា​ហេតុ​ផល​មួយ​ដែល​ខ្ញុំ​ចូល​ចិត្ត Taeyang ជាង​ GD"។

ក្រោយ​ពេល​សារ​នេះ​ត្រូវ​បាន​បញ្ចេញ​រួច​មក មាន​មតិ​ផ្សេង​ទៀត​បាន​លើក​ឡើង​ថា​ "រឿង​ហ្នឹង​កើត​ឡើង​យ៉ាង​ម៉េច?”

អ្នក​ជួប​ហេតុការណ៍​នោះ​ដដែល​បាន​បន្ថែម​ថា៖ "មាន​អ្នក​​ធ្វើ​ឲ្យ​បែក​​របស់​របរ​នៅ​កន្លែង​នោះ​ កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន​ដែរ​។ ខ្ញុំ​មក​ជាន់​ដាន​គេ​។​ គេ​បាន​ធ្វើ​ហើយ​គេ​រត់​បាត់​ហើយ​ខ្ញុំ​ជា​អ្នក​ទទួល​ខុស​ត្រូវ​។ ស្វាគមន៍​មក​កាន់​ប្រទេស​កូរ៉េ​ខាង​ត្បូង​អ្នក​ទាំង​អស់​គ្នា។"

ទោះ​បី​ជា​យ៉ាង​ណា​ ក៏​នៅ​មាន​អ្នក​ប្រើ​បណ្ដាញ​អ៊ីនធឺណិត​ខ្លះ​ នៅ​តែ​ចេញ​មុខ​ការពារ​ តារា​ក្នុង​ដួង​ចិត្ត​របស់​ពួកគេ តែ​ខ្លះ​ទៀត​បាន​បញ្ចេញ​មតិ​ថា៖ "ខ្ញុំ​ទទួល​ស្គាល់​ថា​ G-Dragon ជា​តារា​ដែល​មានទ្រព្យ​ច្រើន​ ហើយ​ថែម​ទាំង​ល្បី​ទៀត​ តែ​នៅ​ពេល​ប្រាប់​ឲ្យ​គេ​ចេញ​ថ្លៃ​ជួស​ជុល​នោះ​វា​ជា​រឿង​មួយ​ដែល​មិន​គួរ​ទេ"។

បុគ្គល​ A នេះ​បាន​ពន្យល់​ទៀត​ថា៖ "ខ្ញុំ​ពិបាក​រក​កន្លែង​អង្គុយ​ណា​ដែល​នៅ​ជិត​បង្អួច​ណាស់។​ ពេល​នោះ​ ខ្ញុំ​ក៏​ឃើញ​មាន​កន្លែង​វាល​ខ្សាច់​តូច​មួយ​នៅ​ក្នុង​ហាង​កាហ្វេ​ ហើយ​ខ្ញុំ​គ្រាន់​តែ​ចង់​ទៅ​ថត​រូប​នៅ​ទីនោះ​ តែ​ចៃដន្យ​រឿង​ក៏​បាន​កើត​ឡើង​ ពេល​ខ្ញុំ​បាន​ដើរ​ទៅ​កន្លែង​នោះ​។ ភ្លាមៗ​ ខ្ញុំ​បាន​យក​បំណែក​ដែល​បែក​ទៅ​ឲ្យ​បុគ្គលិក​ក្នុង​ហាង​ តែ​អ្វី​ដែល​ខ្ញុំ​ទទួល​បាន​គឺ​ការ​ស្រែក​គំហក​ពី​ពួក​គេ​។ ខ្ញុំ​ដឹង​ថា​របស់​នោះ​វា​មើ់ល​ឃើញ​ តែ​ខ្ញុំ​មិន​នឹក​ស្មាន​ថា​ផ្លូវ​ដើរ​វា​តូច​អញ្ចឹង​ទេ​។ ខ្ញុំ​មិន​យល់​ដែរ។​"

ស្រប​ពេក​នោះ​ ក៏​មាន​មតិ​ត​វ៉ា​ថា៖ "គេ​បិទ​កន្លែង​នោះ​ចោល​ដោយ​មាន​ហេតុផល​របស់​គេ​ ហេតុ​អី​យើង​នៅ​តែ​ដើរ​ចូល​ទៅ​ទៀត​?”៕

ចុចអាន៖

ប្រភព៖ Allkpop   ប្រែសម្រួលៈ អន​ សុភក្រ្តា