កាន់តែ​ធ្ងន់ធ្ងរ​ហើយ តារាចម្រៀង អ៊ុំ គន្ធា ត្រូវសមត្ថកិច្ច​ឃាត់ខ្លួនពាក់ព័ន្ធគ្រឿងញៀន

  • 2017-10-24 07:54:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អតីត​តារា​ចម្រៀងយ៉េយ៉េ អ្នកនាង អ៊ុ គន្ធា ត្រូវ​បាន​កម្លាំងសមត្ថកិច្ចឃាត់​ខ្លួន​យក​ទៅ​សួរ​នាំ ពាក់​ព័ន្ធ​នឹង​ករណី​សេព​គ្រឿង​ញៀន ខណៈ​ដែល​គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌ​ឬស្សីកែវ និង​អាវុធហត្ថ​ខណ្ឌ ធ្វើការ​ចុះ​បង្ក្រាប​ទីតាំងផ្ទះ ១កន្លែង លួច​លាក់​បង្កប់​ទូហ្គេម​បាញ់​ត្រី​ នៅ​វេលាម៉ោង ១១ព្រឹក ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៧ នេះ នៅ​លើ​ផ្លូវ​២៧៣ ស្ថិត​ក្នុង​សង្កាត់​ទួល​សង្កែ​ ខ​ណ្ឌ​ឬស្សី​កែវ រាជធានី​ភ្នំ​ពេញ។

​ក្នុង​ប្រតិបត្តិការ​បង្ក្រាប​នោះ កង​កម្លាំង​បាន​ឃាត់​ខ្លួន​មនុស្ស​ចំនួន ៣នាក់ ដែល​ក្នុង​នោះ មាន​អតីត​អ្នក​ចម្រៀង​ជើង​ចាស់ អ្នក​នាង អ៊ុំ គន្ធា ម្នាក់​ផង​ដែរ។ ភា្លមៗ​ជន​សង្ស័យទាំង ៣នាក់ ត្រូវ​បាន​បញ្ជូន​ទៅ​​សួរនាំ​បន្ត​នៅ​អធិការដ្ឋាន​ខណ្ឌឬស្សី​កែវ ដើម្បី​ចាត់ការ​តាម​នីតិវិធី។

សូម​បញ្ជាក់​ផង​ដែរ​ថា អតីត​តារា​ចម្រៀង អ្នកនាង អ៊ុំ គន្ធា កន្លង​មក​ធ្លាប់​ត្រូវ​​ម្ដាយ​នាំ​ទៅដាក់​មណ្ឌល​បន្សាប​គ្រឿង​ញៀន​ម្ដង​ហើយ បន្ទាប់​ពី​​អតីត​ភរិយា ប្រពន្ធ លោក ផាន សុផាត រូប​នេះ អុក​ឡុក​ក្នុង​ផ្ទះ ដោយសារតែ​គ្រឿង​ញៀន​ធ្វើ​ទុក្ខ។​ ក្រៅ​ពី​គ្រឿង​ញៀន នាង​ត្រូវ​បាន​គេ​ដឹង​ថា កំពុងតែ​ផ្ទុក​មេ​រោគ​អេដស៍​ផង​ដែរ៕

ប្រភព៖ ផេក សិល្បករកម្ពុជា

អត្ថបទៈ ស៊ុនហួត

អត្ថបទពេញនិយម