អ្នក​មិនទាន់បាន​មើលឱកាសល្អមកហើយ! "ហ្លួង​ព្រះស្តេច​កន" ផ្សាយ​ឡើង​វិញ​ ស្រប​ពេល​បុណ្យ​អុំទូក

  • 2017-10-24 08:30:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ភាព​យ​ន្ត​ប្រវត្តិសាស្ត្រ​ខ្មែរ​ខ្នាត​ធំ រឿង "ហ្លួង​ព្រះស្តេច​កន" ទទួលបាន​ការគាំទ្រ​យ៉ាងខ្លាំង ពី​សំណាក់​ប្រជាជន​ខ្មែរ ក្នុង​អំឡុងពេ​លចាក់​បញ្ចាំង​រយៈពេល​ជាង ១​ខែ តាម​រោង​ភាព​យ​ន្ត​ទំនើបៗ ក្នុង​រាជធានី​ភ្នំពេញ និង​ខេត្តសៀមរាប​។ ទោះបីចំ​ណាយ​ពេល​ចាក់​បញ្ចាំង​យូរ​ជាង​ខ្សែ​ភាព​យ​ន្ត​ខ្មែរ​ដទៃ​ទៀ​ត​ក៏ដោយ "ហ្លួង​ព្រះស្តេច​កន" នៅតែ​ទទួលបាន​ការចាប់អារម្មណ៍​ពី​ប្រិយមិត្តព្រមទាំង​ចង់តាមដាន​រឿង​នេះ​ម្តង​ទៀត​ផង​។

ដូច្នេះ ដើម្បី​បំពេញ​តាម​សំ​ណូ​ម​ពរ​របស់​ប្រជា​ជន​ខ្មែរ ដែល​គាំទ្រ​ខ្សែ​ភាព​យ​ន្ត "ហ្លួង​ព្រះស្តេច​កន" ផលិតកម្ម​ត្រីសូល៍​ភាព​យ​ន្ត បាន​សម្រេច​ចាក់​បញ្ចាំង​ខ្សែ​ភាព​យ​ន្ត​នេះ​ឡើងវិ​ញ ក្នុងឱកាស​ព្រះរាជ​ពិធីបុណ្យ​អុំទូក ដែល​ជា​បុណ្យ​ប្រពៃណី​ជាតិខ្មែរ​។​

រឿង "ហ្លួង​ព្រះស្តេច​កន" នឹង​ត្រូវ​បញ្ចាំង ចាប់ពី​ថ្ងៃទី ២ ខែ​ វិច្ឆិកា ឆ្នាំ ២០១៧​ តទៅ នៅ​សាល​មហោស្រព​ចេនឡា រាជធានី​ភ្នំពេញ​តែមួយ​គត់​។ សម្រាប់​ការ​លក់ និង​កក់​សំបុត្រ នឹង​ចាប់ផ្តើម​នៅ​ថ្ងៃទី ២៧​ ខែតុលា ឆ្នាំ ២០១៧ នា​រោង​មហោស្រព​ចេនឡា ដែល​មាន​ទីតាំង​នៅជាប់​ផ្សារ​ផ្សារ​ដើ​មគរ ទីក្រុង​ភ្នំពេញ​។ ចំណែក​ការចាក់​បញ្ចាំង នឹង​ធ្វើឡើង ៤​ដង​ ក្នុង​មួយថ្ងៃៗ គឺ​ម៉ោង ៩​ព្រឹក​ ១២​និង ៣០​នាទី​ថ្ងៃត្រង់​ ៤​ល្ងាច និង ៧​និង​៣០ នាទី​យ​ប់​៕

ដោយ៖ ថា ម៉ាលីដា