Barca កោះ​ហៅ​ឈុត​B ៧​នាក់​ហ្វឹកហាត់​ត្រៀម​ Copa del Rey

  • 2017-10-24 08:31:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Barcelona នឹង​ត្រូវ​ធ្វើ​ដំណើរ​ទៅ​ទឹកដី​ Nueva Condomina ដើម្បី​ប្រកួត​ពាន​ Copa del Rey ទល់​នឹង​ក្រុម​ Real Murcia នៃ​លីគ​លំដាប់​ទី​បី​របស់​ប្រទេស​អេស្ប៉ាញ​នៅ​​ម៉ោង​២:៣០​នាទី​រំលង​អាធ្រាត្រ​យប់​នេះ។​

បើ​ទោះ​បី​ជា​បញ្ជី​ឈ្មោះ​ចុងក្រោយ​មិន​ទាន់​ត្រូវ​ប្រកាស​ឲ្យ​ដឹង​ក៏​ដោយ​ក៏​កាល​ពី​ម្សិល​មិញ​ក្រុម​លោក​ Valverde បាន​កោះ​ហៅ​កីឡាករ​ចំនួន​៧​នាក់​មក​ហ្វឹកហាត់​រួម​គ្នា​ជាមួយ​ឈុត​ធំ​។ ៧​នាក់​នោះ​រួម​មាន​អ្នក​ចាំ​ទី​ Adrian Ortola, កីឡាករ Marc Cucurella, Oriol Busuqets, Vitinho, Alena, Arnaiz និង​ Carles Perez។

​ដំណឹង​ល្អ​មួយ​ទៀត​សម្រាប់​ក្រុម​កំពូល​តារាង​ La Liga គឺ​ខ្សែ​ការពារ​ Jordi Alba បាន​ត្រឡប់​មក​ហ្វឹកហាត់​បាន​វិញ​ក្រោយ​សម្រាក​មួយ​រយៈ​ដោយ​សារ​របួស។ យ៉ាង​ណា​ក៏​ដោយ​ការ​ហ្វឹកហាត់​របស់​កីឡាករ​វ័យ​២៨​ឆ្នាំ​គឺ​ស្ថិតនៅ​ក្រោម​ការ​ត្រួត​ពិនិត្យ​របស់​គ្រូពេទ្យ​ប្រចាំ​ក្លឹប​ Juanjo Brau។

Barcelona គឺ​ជា​ម្ចាស់​ជើង​ឯក​ចាស់​ពាន​ Copa del Rey ក្រោយ​លើក​ពាន​ជា​លើក​ទី​២៩​កាល​ពី​រដូវ​កាល​មុន​៕

ប្រភព៖ Sport English   ប្រែសម្រួល៖ វីរ៉ុត

អត្ថបទពេញនិយម