ទម្លាប់អាក្រក់ ៩យ៉ាង បើមិនឆាប់​បោះចោលទេ អ្នកនឹងចាស់​មុនអាយុ ១០ឆ្នាំ

  • 2017-10-24 23:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អាថ៌កំបាំង​ធ្វើ​ឲ្យ​មនុស្ស​មាន​សុខភាព​ល្អ និង​មើល​ទៅ​ក្មេង​ជាង​វ័យ គឺ​មាន​តែ​ញ៉ាំ​ឲ្យ​បាន​គ្រប់​គ្រាន់ និង​ហាត់​កីឡា​ដែល​​ជា​ជម្រើស​ដ៏​ល្អ​បំផុត​សម្រាប់​មនុស្ស​ទូទៅ។

​ស្បែក​​ជា​ចំណុច​​ ធ្វើ​ឲ្យ​មនុស្ស​ជុំ​វិញ​ចាប់​អារម្មណ៍​មុន​គេ​មិន​ថា​ស្បែក​មុខ ឬ​​ស្បែក​ជើង​ដៃ។ ​បើ​ស្បែក​តឹង​ម៉ដ្ឋ​រលោង អ្នក​នឹង​មិន​ភ័យ​ព្រួយ​ចំពោះ​ការ​សម្លឹង​របស់​អ្នក​ដទៃ​ តែ​បើ​ជ្រីវជ្រួញ​វិញ ​វា​នឹង​​ធ្វើ​ឲ្យ​គេ​មាន​អារម្មណ៍​អវិជ្ជមាន​​ចំពោះ​អ្នក។

កត្តា​ស្បែក​ឆាប់​ចាស់​ទាំង​នេះ គឺ​បាន​រួម​ចំណែក​​ពី​​ទម្លាប់​ប្រចាំ​ថ្ងៃ​ដែល​អ្នក​បាន​ប្រព្រឹត្តិ​ខុស​តែ​មិន​ដឹង​ខ្លួន។ ឥឡូវ​មក​ស្គាល់ និង​ប្រយ័ត្ន​ទម្លាប់​ដ៏​គ្រោះ​ថ្នាក់​​ទាំង​នោះ​ចំពោះ​សុខភាព​ស្បែក​​ដូច​ខាង​ក្រោម៖

៩. មិន​ពាក់​វ៉ែនតា​ការ​ពារ​កម្ដៅ​ថ្ងៃ

​ពេល​ដើរ​លំហែ​នៅ​ក្រោម​ពន្លឺ​ថ្ងៃ ស្បែក​របស់​អ្នក​ប្រាកដ​ជាំ​ខ្មៅ ​ពិសេស​​ស្បែក​ជុំវិញ​ភ្នែក​ វា​ងាយ​​ជ្រួញ​ខ្លាំង​ណាស់។

៨. ញ៉ាំ​អាហារ​ទំពារ​ថ្គាម​ម្ខាង

ការ​ទំពា​ថ្គាម​​តែ​ម្ខាង​ដែល​ប្រឹង​ញាត់​ឲ្យ​ប៉ោង ក៏​ធ្វើ​ឲ្យ​សាច់​ថ្ពាល់​​យារ ជ្រួញ​ ខណៈ​ម្ខាង​ទៀត​នៅ​សភាព​ធម្មតា។

៧. និយាយ​ទូរសព្ទ​ផ្អៀង​ក្បាល

ការ​និយាយ​ដោយ​យក​ត្រចៀក​ផ្អឹប​នឹង​ស្មា អាច​ធ្វើ​ឲ្យ​ក និង​ថ្ពាល់​​របស់​អ្នក​ជ្រួញ។ បើ​អ្នក​ជាប់​ដៃ​ អាច​ប្រើ​កាស​ជំនួស​វិញ។

៦. ​ការ​សម្លឹង​ទូរសព្ទ ឬ​ថេប្លេត

ជា​ធម្មតា​ពេល​យើង​ចាប់​​កាន់​ទូរសព្ទ​ដៃ ឬ​ថេប្លេត ​យើង​តែង​តែ​ឱន​ក្បាល​សម្លឹង​ចុះ តែ​ប្រការ​​នេះ​អាច​ធ្វើ​​ឲ្យ​ភ្នែក​ហើម ឆ្អឹង​ក​កោង ហើយ​ធ្វើ​ឲ្យ​យារ និង​ជ្រួញ។ សូម​កុំ​​ព្យាយាម​ឱន​ក្បាល​ចុះ​ច្រើន​ដង និង​យូរ​ពេក​ពេល​ប្រើ​វា។

៥. ដៃ​​ច្រត់​ចង្កា

នៅ​​ពេល​អង្គុយ​នៅ​មុខ​កុំព្យូទ័រ ឬ​ពេល​អាន​សៀវភៅ ​មនុស្ស​មួយ​ចំនួន​មាន​ទម្លាប់​ច្រត់​ដៃ​​នឹង​ចង្កា​យូរ​ៗ។ ​ការ​ប្រព្រឹត្ត​បែប​នេះ​ធ្វើ​ឲ្យ​ស្បែក​មុខ​កាន់​តែ​ជ្រួញ​ និង​​ចេញ​ផ្នត់​ៗ។

៤. ទម្លាប់​ជ្រួញ​ចិញ្ចើម

នៅ​ពេល​កើត​មាន​ចម្ងល់ ​មនុស្ស​មួយ​ចំនួន​តែង​តែ​មាន​ទម្លាប់​ជ្រួញ​ចិញ្ចើម ញាក់​ភ្នែក ​ឬ​ធ្វើ​មាត់​ស្រួច​ជា​ដើម ប៉ុន្តែ​ទម្លាប់​ទាំង​នេះ​ត្រូវ​អ្នក​ជំនាញ​រក​ឃើញ​ថា នឹង​ធ្វើ​ឲ្យ​ស្បែក​កាន់​តែ​ជ្រួញ​ជាប់​​តែ​ម្ដង។

៣. ងូត​ទឹក​ក្ដៅ

ទោះ​បី​ជា​ទឹក​ក្ដៅ ធ្វើ​ឲ្យ​អ្នក​ស្រួល​ខ្លួន ប៉ុន្តែ​បើ​ងូត​ញឹក​ញាប់​ វា​នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ស្បែក ព្រោះ​កោសិកា​ស្បែក​ស្រទាប់​លើ​ត្រូវ​បាន​បំផ្លាញ​ដែល​នាំ​ឲ្យ​ស្បែក​ឆាប់​ស្ងួត​ និង​បែក​ស្រកា។​

២. ប្រើ​ប្រាស់​ម៉ាស៊ីនត្រជាក់

ជា​ធម្មតា ម៉ាស៊ីនត្រជាក់​​ធ្វើ​ឲ្យ​សំណើម​បាត់​បង់​ពី​ក្នុង​ខ្យល់ ហើយ​មនុស្ស​ដែល​ប៉ះ​ចំហាយ​ម៉ាស៊ីន​ត្រជាក់​នឹង​ធ្វើ​ឲ្យ​ស្បែក​ស្ងួត​បន្តិច​ម្ដង​ៗ​ ដូច្នេះ​យើង​ពុំ​គួរ​ពឹង​អាស្រ័យ​គ្រប់​ពេល​ពេក​ទេ។

១. គេង​ផ្អៀង ឬ​ផ្កាប់

​ពេល​គេង​បែប​នេះ ធ្វើ​ឲ្យ​ក​ និង​សាច់​ដុំ​​ស្មា​របស់​អ្នក​កាន់​តែ​តឹង ហើយ​ធ្វើ​ឲ្យ​ចរន្ត​ឈាម​ជួប​ឧបសគ្គ​ក្នុង​ការ​ផ្គត់​ផ្គង់​​ឈាម​ទៅ​កាន់​​ខួរ​ក្បាល។ ​ការ​គេង​ដូច្នេះ បង្ក​ឲ្យ​មាន​រង្វង់​ខ្មៅ​ជុំវិញ​ភ្នែក និង​ហើម​មុខ​ថែម​ទៀត។ សូម​ព្យាយាម​គេង​ឲ្យ​ខ្នង​រាប​នឹង​កន្ទេល​ភាគ​ច្រើន តែ​ក៏​អាច​ប្រែ​ខ្នង​ខ្លះ​បាន​ដែរ។ ម្យ៉ាង​ទៀត ពុំ​គួរ​គេង​លើ​ខ្នើយ​កើយ​ខ្ពស់​ពេក​ទេ ព្រោះ​វា​រាំង​ស្ទះ​ដល់​លំហូរ​ឈាម និង​ធ្វើ​ឲ្យ​.ក​ជ្រីវជ្រួញ៕

ចុចអាន៖

ប្រភព៖ Brightside   ប្រែ​សម្រួល៖ ឡេង ភារុណ

អត្ថបទពេញនិយម