រថយន្ត​បើក​ស្វ័យប្រវត្តិ​ ​Tesla​ ​នឹង​ដឹង​ពី​ទីតាំង​ដែល​អ្នក​ចង់​ទៅ​ ​ដោយ​មិន​បាច់​ប្រាប់

  • 2017-10-25 03:32:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Tesla​ ​ត្រូវ​បាន​គេ​ស្គាល់​ជា​ក្រុមហ៊ុន​ផលិត​រថយន្ត​អគ្គិសនី​ដ៏​ល្បីល្បាញ​មួយ​ខាង​ផ្នែក​ធ្វើ​ដំណើរ​បាន​ផ្លូវ​ឆ្ងាយ​ ​រាល់​ការ​សាក​បញ្ចូល​ភ្លើង​ម្ដង។ របាយការណ៍​បង្ហោះ​ផ្សាយ​ដោយ​ក្រុមហ៊ុន​បាន​ឲ្យ​ដឹង​ថា "រាល់​រថយន្ត​ ​Tesla​ ​ទាំង​អស់​ ​បូក​បញ្ចូល​ទាំង​ ​Model 3​ ​សុទ្ធ​សឹង​តែ​បាន​បំពាក់​នូវ​ប្រព័ន្ធ​បើក​ស្វ័យប្រវត្តិ​ដែល​មាន​កម្រិត​សុវត្ថិភាព​ខ្ពស់​ជាង​ការ​បើកបរ​របស់​មនុស្ស​ទៅ​ទៀត"។

ប៉ុន្តែ​អ្វី​ដែល​អស្ចារ្យ​ជាង​នេះ​បន្ទាប់​ពី​មាន​ការ​សាកសួរ​លើ​បណ្ដាញ​សង្គម​ ​Twitter​ ​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ ​Tesla​ ​លោក Elon Musk​ ​បាន​បញ្ជាក់​ថា​មិន​ត្រឹម​តែ​បើក​ដោយ​ស្វ័យប្រវត្តិ​ ​វា​ក៏​អាច​ដឹង​នៅ​ទីតាំង​ដែល​អ្នក​ត្រូវ​ទៅ​ ​ដោយ​ពុំ​ចាំ​បាច់​ស្រែក​ប្រាប់​នោះ​ឡើយ។ ប្រព័ន្ធ​ពិសេស​នោះ​ពឹង​ផ្អែក​លើ​ការ​កំណត់​នៃ​កាលវិភាគ​ធ្វើ​ដំណើរ​ប្រចាំ​ថ្ងៃ​របស់​អ្នក។​

ដំណើរការ​ទៅ​ ​២​ ​បែប​ ​ដោយ​មួយ​អ្នក​អាច​ប្រាប់​ទៅ​កាន់​រថយន្ត​ជា​ធម្មតា​ ​ថា​អ្នក​ត្រូវ​ទៅ​ទីតាំង​ណា និង​ទី​ពីរ​ ​បើ​អ្នក​ពុំ​និយាយ​អ្វី​ទាំង​អស់​ ​នោះ​រថយន្ត​នឹង​ឆ្លងកាត់​មើល​ទិន្នន័យ​កាលវិភាគ​ធ្វើ​ដំណើរ​របស់​អ្នក​ ​ថា​នៅ​ថ្ងៃ​នេះ​ ​ម៉ោង​នេះ​ ​អ្នក​រមែង​ទៅ​ណា​ជា​ប្រចាំ​ ​នោះ​វា​នឹង​បើក​ទៅ​ទី​នោះ​ភ្លាម៕

ទទួល​បាន​ព័ត៌មាន​ថ្មីៗ គន្លឹះ​មាន​ប្រយោជន៍​រួម​ទាំង​ចំណេះដឹង​ផ្សេង​ៗ​ពី​បច្ចេកវិទ្យា កុំភ្លេចចុច Like Page Sabay News Technology...

ចុចអានបន្ត ៖

ប្រភព៖ ibtimes   ប្រែសម្រួល៖ កៅ រក្សា