ក្ដៅៗ iPhone X ជិត​មក​ដល់​ខ្មែរ កក់​មុន​តែ ៥០ ដុល្លារ​ទេ ត្រៀម​លុយ​ទៅ!

  • 2017-10-25 04:54:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដំណឹង​ដ៏​រីករាយ​ថ្ងៃ​នេះ ចំពោះ​អ្នក​គាំទ្រ​ផលិតផល Apple អាច​កម្ម៉ង់​ទិញ iPhone X ដោយ​ផ្ទាល់​បាន​កក់​មុន​តែ ៥០ ដុល្លារ​ទេមិន​បាច់​រង់​ចាំ​យូរ​ទៀត​ទេ។

iPhone X

តាម​ប្រភព​ពី​បណ្ដា​ហាង​ធំៗ​នៅ​ភ្នំពេញ​ បាន​ឲ្យ​ដឹង​ថា iPhone X អាច​នឹង​បង្ហាញ​ខ្លួន​យ៉ាង​យូរ​ត្រឹម​ដើម​ខែ វិច្ឆិការ​នេះ តែ​មិន​ទាន់​ដឹង​តម្លៃ​នៅ​ឡើយ​ទេ។

ចំណែក​ម្ចាស់​ហាង​មួយ​សុំ​មិន​បញ្ចេញ​ឈ្មោះ បាន​ឲ្យ​ដឹង​ថា iPhone X ចេញ​ក្ដៅៗ​នេះ តម្លៃ​មិន​ក្រោម​មួយ​ពាន់​ដុល្លារ​នោះ​ទេ តែ​អាច​ជា​ផលិតផល​របស់​ប្រទេស​សិង្ហបុរី​ បើ​ចង់​បាន​ផលិតផល​អាមេរិក​ទាល់​តែ​រង់​ចាំ​មួយ​ ឬ​ពីរ​អាទិត្យ​ទៀត​។

ងាក​មក​មើល​បណ្ដា​ហាង​អនឡាញ​វិញ ម្ចាស់​​ហាង​អនឡាញ​​មួយ​ឈ្មោះ WD Cambodia Online Store បាន​ប្រាប់​ថា iPhone X បាន​​ដាក់​ឲ្យ​កម្ម៉ង់​ទិញ​ចាប់​ពី​ថ្ងៃ​នេះ រហូត​ដល់​ថ្ងៃ​ទី ៤ ខែ​វិច្ឆិការ​ខាង​មុខ ដោយ​គ្រាន់​តែ​កក់​លុយ​មុន​ត្រឹម​តែ ៥០ ដុល្លារ​ប៉ុណ្ណោះ ហើយ។

  • តម្លៃ​ iPhone X ទំហំ 64GB តម្លៃ ១ ៥០០ ដុល្លារ
  • តម្លៃ​ iPhone X ទំហំ 256GB តម្លៃ ១ ៨០០ ដុល្លារ

ចំពោះ​ព័ត៌មាន​លម្អិត​យ៉ាង​ណា​នោះ ក្រុម​ការងារ​នឹង​ចុះ​ផ្សាយ​បន្ត។

ចុច​អាន​បន្ត​៖

អត្ថបទ៖ រក្សា