ភ្ញាក់ផ្អើល! ចង្កៀង​ព្យួរ​​ពិតាន​ដែល​​បែកក្នុង​​ហាង G-Dragon មាន​ចំនូន​កំណត់​តិច​ដល់​ម្ល៉ឹង

  • 2017-10-25 05:08:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្មីៗ​នេះ​ មាន​ការ​ចាប់អារម្មណ៍​ខ្លាំង​ ក្រោយ​មាន​រឿង​រ៉ាវបែក​ចង្កៀង​ព្យួរ​ពិតាន​នៅ​ហាង​កាហ្វេ​​របស់​តារា​ចម្រៀង​ G-Dragon នៅ​កោះ​ Jeju ដែល​កើត​ឡើង​ដោយសារ​ភ្ញៀវម្នាក់ដែល​ចូល​ទៅហាង​កាហ្វេនោះ ។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ មនុស្ស​ម្នាក់​នោះ​មិន​បាន​សុំ​ទោស​ហើយ​ថែម​ទាំង​ខឹង​សម្បារ​ថែម​ទៀត​នៅ​ពេល​ដែល​បុគ្គលិក​ហាង​កាហ្វេ​នោះ​ទាម​ទា​ថ្លៃ​សំណង​ចំនួន ៣០០ ០០០ វ៉ុន (ប្រហែល ២៦៥ ដុល្លារ)។

ចំពោះ​ប្រតិកម្ម​ទៅ​លើ​រឿង​នេះ មាន​មនុស្ស​មួយ​ចំនួន​បាន​ចេញ​មុខ​ការពារ​ G-Dragon ហើយ​បាន​រិះ​គន់​ទៅ​លើ​មនុស្ស​ម្នាក់​នោះ​ចំពោះ​ចរិត​អាត្មានិយម​របស់​គេ។ ការ​រិះ​គន់​នៅ​តែ​បន្ត​កើត​ឡើង​ហើយ​មនុស្ស​ខ្លះ​ទៀត​ថែម​ទាំង​ប្រាប់​ឲ្យ​ G-Dragon ចាត់​វិធានការ​ទៅ​តាម​ផ្លូវ​ច្បាប់​ថែម​ទៀត​ផង។

ដោយសារ​បញ្ហា​នេះ​ មហាជន​ជា​ច្រើន​ស្រាប់​តែ​ផ្ដោត​ការ​ចាប់អារម្មណ៍​ខ្លាំង​លើ​ចង្កៀង​ដែល​បាន​បែក​នោះ។ តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា​ ចង្កៀង​នោះ​ជា​ប្រភេទ​ចង្កៀង​កម្រ​ ហើយ​ផលិត​ឡើង​ដោយ​មាន​ចំនួន​កំណត់​ គឺ​មាន​តែ​ ៥០​ ចង្កៀង​តែ​ប៉ុណ្ណោះ។ ចង្កៀង​ប្រភេទ​នេះ​ជា​ស្នាដៃ​របស់​អ្នក​ច្នៃ​ម៉ូត​ដ៏​ល្បី​ល្បាញ​ប្រចាំ​ពិភពលោក​ ជន​ជាតិ​បារាំង​ម្នាក់​ឈ្មោះ Philippe Starck។

គ្រាន់​តែ​ដឹង​ពី​ដំណឹង​នេះ​ ក៏​ដូច​ជា​ស្គាល់​ប្រវត្តិ​ច្បាស់​របស់​ចង្កៀង​ មហាជន​ភាគ​ច្រើន​បាន​កោត​សរសើរ​ចំពោះ​តារា​ចម្រៀងG-Dragon ដែល​មាន​ចិត្ត​សប្បុរស​ និង​មិន​ប្រកាន់​ទោស​អូស​ដំណើរ​ដល់​អ្នក​ដែល​បាន​ធ្វើ​ខុស។ ជាមួយ​គ្នា​នោះ​ ចំពោះ​អ្នក​ដែល​បាន​ធ្វើ​ឲ្យ​បែក​ចង្កៀង​នោះ ក៏​រង​នូវ​ពាក្យ​រិះគន់​យ៉ាង​ចាស់​ដៃ​ពី​អ្នក​ប្រើ​អ៊ីនធឺណិត​មិន​ស្ទើរ​ដែរ៕

ចុចអាន៖

-​ អ្នកគាំទ្ររិះគន់​ក្រោយមានមនុស្សធ្វើ​​ឲ្យ​​បែក​​ចង្កៀង​​ព្យួរ​ពិតាន​​របស់ G-Dragon!

-​ ទីបំផុត Dara ឆ្លើយ​តប​ពីទំនាក់​ទំនង​ជាមួយ​ G-Dragon ហើយ!

ប្រភព៖ Allkpop   ប្រែសម្រួលៈ អន សុភក្ត្រា