ហាង​កាហ្វេ​មួយ​ដាក់​តាំង​បក្សី​កម្រ​ សម្រាប់​សាធារណជន​បាន​ស្គាល់​

  • 2017-10-25 06:49:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដើម្បី​ប្រ​កួត​ប្រ​ជែង​ទី​ផ្សារ​​ ខណៈដែល​ហាង​កាហ្វេ​បាន​បើក​អាជីវកម្មជា​ហូរ​ហែរ ម្ចាស់​ហា​ងកា​ហ្វេ​មួយ​បាន​រៀប​ចំ​តុប​តែង​ហាង​របស់​ខ្លួន​ប្រៀប​បី​ដូច​ជា​សួន​សត្វ​មួយ​អ៊ីចឹង​ដែរ ដោយ​មាន​ចិញ្ចឹម​ទាំង​សត្វ​ស្លាប និង​សត្វល្មួន​ ដោយ​អះអាងថា​ជា​ប្រ​ភេទ​សត្វ​ដែល​ពួកគាត់​ទិញ​ពី​បរទេស និង​បង្កាត់ពូជ​បន្ថែម។

ម្ចាស់​ហាង​កាហ្វេ​ Nature Café លោក គ្រុយ សុខលីម លើក​ឡើង​ថា​លោក​ចូលចិត្ត​ទេសភាព​បែបធម្មជាតិ​ព្រៃ​ភ្នំ ទើប​លោក​តុប​តែង​ហាង​របស់​លោក​ឲ្យ​មាន​ទាំង​ដើម​ឈើ និង​សត្វ​ល្មូន និង​បក្សី​កម្រ​មួយ​ចំនួន។ លោក​ឲ្យ​ដឹងថា​សត្វទាំងនោះ មានស្ទាំង ឥន្ទ្រី សេក ពស់ បង្គួយ និង​អណ្ដើកជាដើម។

(សត្វ​សេក​ទំ​លើ​តុកាហ្វេ​នៅ​ហាង​Nature Café)

ការ​តុប​តែ​ង​ហាង​បែបនេះ​ក៏បាន ទាក់ចិត្ត​អ្នក​ស្រឡាញ់​សត្វ​បក្សី​មិន​តិច​នាក់​ផង​ដែរ។ លោក ស្រូយ ចំរើន ប្រធាន​ក្រុម​អ្នក​ស្រលាញ់​សត្វ​បក្សី​ដែល​មាន​សមាជិក​៦០០​នាក់​មាន​ប្រ​សាសន៍​ដែរ​ថា​សត្វ​ដែល​ក្រុម​លោក​ចិញ្ចឹម​ភាគ​ច្រើន ​ទិញ​ចូល​ពី​បរទេស ​ហើយ​ជាប្រភេទ​បក្សី​កម្រ មិន​ងាយ​ជួប​ប្រទះ ​ហើយ​លោក​ក៏រីក​រាយ និង​មាន​ឆន្ទៈ ក្នុង​ការ​បង្ហាញ​សត្វ​បក្សី​អស់​ទាំង​នេះ​ឲ្យ​សាធារណ​ជន​ទូទៅ​បាន​ឃើញ ​និងស្គាល់​តាមរយៈ​ហាងការហ្វេ​មួយនេះ។

ទោះ​បីជា​យ៉ាងនេះ​ក្តី​ ទាំង​ម្ចាស់​ហាង និង​ប្រធាន​ក្រុម​អ្នក​ស្រលាញ់​សត្វ​បក្សី បាន​ស្នើ​ដល់​មន្ត្រី​ជំនាញ​ពាក់​ព័ន្ធ មេត្តា​ផ្ដល់​បរិយាយ​កាស​ទូលាយ ដល់​អ្នក​ស្រលាញ់​សត្វ​បក្សី​កម្រៗ ដូចជា​រូប​លោក ដ្បិត​សត្វទាំង​អស់នេះ​ មិនមែន​ជាសត្វ ដែល​ចាប់​យក​មក​ពីព្រៃ ឬ​ធ្វើ​ការ​ជួញ​ដូរ​ខុស​ច្បាប់​នោះ​ឡើយ។ ​សត្វ​មួយ​ចំនួន​អ្នក​ទាំងពីរ​ថា​ត្រូ​វបាន​បង្កាត់ ​និងផ្សាំង​ ឲ្យ​ក្លាយ​ទៅ​ជា​សត្វ​ចិញ្ចឹម​សម្រាប់​លម្អ​ ហើយ​មួយ​ចំនួន​ទៀត ​ត្រូវបាន​នាំចូល​ពី​បរទេស ដែល​ធ្វើ​ឲ្យ​ប្រភេទ​សត្វ​ក្នុង​ស្រុក កាន់​តែ​សម្បូរ​បែប​៕​ ​​​

អត្ថបទដោយ៖ ឈិន ធារ៉ាត់

ប្រ​ភព៖ ៣០ដេលី

អត្ថបទពេញនិយម