មក​ដឹង​វិធីងាយៗ ដើម្បីបាន​ចូលរួមកម្មវិធី Time of fashion show មិនធ្លាប់មាន​ពី​មុន

  • 2017-10-26 06:28:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នេះ​ជា​លើកទីមួយ​ហើយ​ដែល​ក្រុមហ៊ុន​នាឡិកា​ដៃ​ដែល​ល្បីល្បាញ​ផ្នែក​ហ្វេ​ស​សិន​​​លើ​ពិ​ភព​លោក Ice-watch រៀបចំ​កម្មវិធី​អោយ​អ្នក​ឆ្នៃ​ម៉ូត​កម្ពុជា​បាន​បញ្ចេញ​ស្នាដៃ​ជាមួយ​ផលិតផល​មកពី​ក្រៅ​ស្រុក​។​

សម្រាប់​អ្នក​ដែល​ចូលចិត្ត​លេងខ្លួន​ទាន់​សម័យ ​និង​អ្នកគាំទ្រ​ទៅលើ​ភាព​ច្នៃប្រឌិត​ខាង​ផ្នែក​សម្លៀកបំ​ពាក់​ប្រាកដជា​មិន​គួ​រំ​លង​កម្មវិធី​មួយ​នេះ​ទេ​។ យើង​បាន​ឃើញ​ពត៌មាន​ជាច្រើន​ពី​ដំណាក់ការ​ក្នុងការ​រៀ​ប​ចំ​កម្មវិធី​​ តែ​ទាំងអស់គ្នា​ពុំ​ទាន់​បានដឹងពី​វិធីសាស្ត្រ​សម្រាប់​ការចូលរួម​ក្នុង​កម្មវិធី​នៅឡើយ​ទេ​។​​

តាម​ការ​បញ្ជាក់​ពី​ខាង​ក្រុមហ៊ុន​ Ice-watch ជា​អ្នក​ដែល​រៀបចំ​កម្មវិធី​បាន​ឲ្យ​ដឹងថា​​ កម្មវិធី​នេះ​មិន​មាន​ការ​លក់​សំ​បុត្រ​​​នោះ​ទេ​​ ប៉ុន្តែ​សំបុត្រ​ត្រូវ​បាន​ផ្ដល់​ជូន​ដោយ​ឥតគិតថ្លៃ​សម្រាប់​ភ្ញៀ​វ​កិ​ត្តិ​យស​ទាំងអស់​ដែល​ជា​អតិ​ថិ​ជនIce-watch និង​​ ដៃគូសហការ​។​

ចំពោះ​អតិថិ​ជន Ice-watch អាច​ទទួល​សំបុត្រ​ចូលរួម​កម្មវិធី​បាន​ដោយ​គ្រាន់តែ​ធ្វើ​ការ​បង្ហាញ​បណ្ណ័​ធានា​ទៅ​បុគ្គលិក​ផ្នែក​លក់​នៅ​ហាង​នាឡិកា​ដៃ​ Ice-watch នោះ​លោក​អ្នក​និង​ទទួល​បាន​សំ​បុត្រ​មួយ​សន្លឹក​​ ប៉ុន្តែ​ប្រសិនបើ​លោក​អ្នក​មាន​កាត​V.I.P របស់​ Ice-watch វិញ​​​លោក​អ្នក​នឹង​ទទួល​បាន​សំបុត្រ​ពីរ​សន្លឹក​។ ​ចំពោះ​សំបុត្រ​មួយ​ផ្នែក​ទៀ​ត​គឺ​បាន​ទៅលើ​សិល្បៈករ​ និង​ដៃគូ​សហការ​ក្នុង​កម្មវិធី​។​

ទោះយ៉ាងណា​ក្ដី​ចំពោះ​អ្នក​ដែល​ចាប់អារម្មណ៍​ចង់​ចូលរួម​ក្នុង​កម្មវិធី​​ អាច​follow នៅលើ​page ice-watch ,page sabay , page សណ្ឋាគារ​​ SUN&MOON Urban Hotel , page ក្រុមហ៊ុន​​ internet DIGI ដើម្បី​ចូលរួម​លេង​game ឈ្នះ​សំបុត្រ​ចូលរួម​ក្នុង​កម្មវិធី​។​

សូមបញ្ជាក់​ផង​ដែលថា​ចំពោះ​អតិថិ​ជន​ Ice-watch អាច​ទៅ​បើក​យក​សំបុត្រ​ចូលរួម​កម្មវិធី​បាន​ចាប់ពីរ​ថ្ងៃទី​29 ដល់​​ ថ្ងៃទី​​ 31 ខែតុលា​​ នៅ​សាខា ​Ice-watch ផ្លូវ​មុន្នី​វ​ង្ស​​ និង​​ ផ្សារ​សូរិយា​ជាន់​ទី​ពីរ​ទល់មុខ​​ lotteria burger​។​

សូម​ប្រញាប់​រួសរាន់​ឡើង​ព្រោះ​ចំនួន​មានកំ​ណ​ត់​!​ លេខ​ទូរសព្ទ​​ទំនាក់ទំនង​

++ ICE-WATCH មុនី​វ​ង្ស​. ផ្ទះ 169Eo, ផ្លូវ 93, មហា​វី​ថី​មុនី​វ​ង្ស​, មនោ​រម្យ​, 7​មករា​, ភ្នំពេញ​, ទូរ​សព្ទ័​: 077 751000​ ++ ICE-WATCH សូរិយា ជា​ន់ទី​២, នៅ​ទល់មុខ Lotteria Burger 078 851000​

ដោយ៖ ថា ម៉ាលីដា