ម៉ាក​ឡាន​ល្បី​ៗ​ ​សម្រុក​បំពាក់​មុខងារ​សាក​ថ្ម​ឥត​ខ្សែ​សម្រាប់​ ​iPhone 8/ 8 Plus​ ​និង​ ​X

  • 2017-10-26 03:34:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឆ្នាំ​នេះ​ក្រុមហ៊ុន​ ​Apple​ ​បាន​បង្ក​ភាព​ភ្ញាក់ផ្អើល​ដល់​អតិថិជន​ខ្លួន​ក្នុង​ការ​ដាក់​បញ្ចូល​នូវ​មុខងារ​សាក​ថ្ម​ឥត​ខ្សែ​ ​(Wireless Charge)​ ​សម្រាប់​ ​iPhone 8/8 Plus និង iPhone X។ តួ​ខ្លួន​ក្រោយ​ស្រោប​ដោយ​កញ្ចក់​ជំរុញ​ឲ្យ​ ​iPhone​ ​ទាំង​ ​៣​ ​ម៉ូដែល​នេះ​ ​អាច​គាំទ្រ​ស្តង់ដារ​សាក​ថ្ម​នៃ​ ​Qi​ ​បាន​យ៉ាង​រលូន។ ក្នុង​នោះ​មាន​ស្លាកយីហោ​ក្រុមហ៊ុន​ផលិត​រថយន្ត​ធំ​ៗ​ជា​ច្រើន​បាន​បំពាក់​មុខងារ​សាក​ថ្ម​ឥត​ខ្សែ​សម្រាប់​ ​iPhone 8/ 8Plus​ ​និង​ ​X​ ​ក្នុង​រថយន្ត​របស់​ពួក​គេ​ ​ហើយ​ម៉ាក​ទាំង​នោះ​មាន​ដូច​ជា៖

រូបតំណាង

* Audi * BMW * Chrysler * Ford * Honda * Mercedes-Benz * PSA * Toyota * Volkswagen * Volvo

រូបតំណាង

បញ្ជាក់​ថា​ក្រៅ​ពី​ស្លាកយីហោ​ទាំង​ ​១០​ ​ខាង​លើ​ ​ក៏​នៅ​មាន​ ​៤​ ​ផ្សេង​ទៀត​ ​រួម​មាន​ ​Buick, Cadillac, Chevrolet និង GMC​ ​ដែល​គ្រោង​ដាក់​ឲ្យ​មាន​មុខងារ​នេះ​ចាប់​ពី​ម៉ូដែល​ឆ្នាំ​ ​២០១៨​ ​និង​ស៊េរី​ខ្ពស់​ៗ៕

  • GMC Terrain​
  • GMC Yukon​
  • GMC Sierra​
  • Chevrolet Bolt​
  • Chevrolet Tahoe​
  • Chevrolet Silverado​
  • Chevrolet Suburban​
  • Cadillac Escalade​
  • Buick Enclave​

ទទួល​បាន​ព័ត៌មាន​ថ្មីៗ គន្លឹះ​មាន​ប្រយោជន៍​រួម​ទាំង​ចំណេះដឹង​ផ្សេង​ៗ​ពី​បច្ចេកវិទ្យា កុំភ្លេចចុច Like Page Sabay News Technology...

ចុចអានបន្ត ៖

ប្រភព៖ idropnews   ប្រែសម្រួល៖ កៅ រក្សា