Note Fan Edition មានមុខងារសុវត្ថិភាព​លំដាប់​កំពូ​ល ចេញ​លក់​​ឆាប់ៗ​នេះហើយ​

  • 2017-10-26 04:55:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទូរ​សព្ទ Note Fan Edition ថ្មី​នេះនឹង​មកដល់​កម្ពុជា​នៅ​ពាក់កណ្តាល​ខែ​វិច្ឆិការ ដែល​មានតែ ២​ពណ៌​គឺ ពណ៌​ខ្មៅ និង ពណ៌​ទឹកសមុទ្រ។ ទូរសព្ទ​ននេះ​នឹងផ្តល់​នូ​វ​តុល្យភាព​យ៉ាង​ឥត​ខ្ចោះ​រវាង​មុខងារបំ​ពេញ​ការងារ និង​ការកម្សាន្ត ដើម្បី​អត្ថប្រយោជន៍​នៃ​ការ​ប្រើប្រាស់​ច្រើន​លើសពី​ស្មា​ត​ហ្វូត​ធម្មតា​។

លក្ខណៈពិសេស​បន្ថែម​ពីលើ​ការផ្តោត​ទៅលើ​ការធានា​គុណភាព មាន​លក្ខណៈ​ពិសេស​នៃ​ទូរ​សព្ទ Note Fan Edition ដែល​ផ្តល់ជូន​អ្នកប្រើប្រាស់​៖​

- S Pen៖ របស់​ចាំបាច់​បំផុ​តរបស់ Note Fan Edition គឺ​ប៊ិក S Pen​។ ប៊ិក S Pen គឺ​ដូចជា​ប៊ិក​ពិតៗ ជាមួយនឹង​ភាពច្បាស់ និង​អានុភាព ដូច្នេះ អ្នកប្រើប្រាស់​អាច​ប្រើ​វា ដើម្បី​កត់ត្រា​បង្ហាញ​គំនិត​នៅក្នុង ជីវភាព​ប្រចាំថ្ងៃ ទោះបីជា​នៅពេល​ទូរ​ស័​ព្ទ​រ​លត់​Screen​ក៏ដោយ ដោយ​ប្រើ​មុខងារ Screen Off Memo និង​ដាក់​វា​ឲ្យ​ភ្លឺ​ជានិច្ច តាម​រយៈ​មុខងារ Always On Display ។ ប៊ិក S Pen ក៏​អាច​ឲ្យ​អ្នកប្រើប្រាស់ បង្កើត និង​ចែកចាយ​រូប​មាន​ចលនា GIF ដោយ​ប្រើ Smart Select នៅលើ​មុខងារ Air Command ព្រម​ទាំង​ការ​ប្រើប្រាស់ Magnify and Translate ដែល​អាច​ឲ្យ​អ្នកប្រើប្រាស់​អាចព​ង្រី​កព​ង្រួ​ម​រូប នៅលើ​អេក្រង់ ឬ​ប្តូរ​ភាសា​បាន​

- ការកម្សាន្ត​ល្អ​ផ្តាច់គេ​៖ ជាមួយ​អេក្រង់ QHD Super AMOLED ទំហំ 5.7-inch នៃ​ទូរ​ស័​ព្ទដៃ Note Fan Edition អាច​ឲ្យ​អ្នក​ទស្សនា​វីដេអូ ជាមួយ​រូបភាព និង​ពណ៌​ភ្លឺ​ច្បាស់​ល្អ​កម្រិត​ខ្ពស់​។ ទូរ​ស័​ព្ទដៃ Note Fan Edition អាច​ឲ្យ​អ្នក​បង្ហោះ​វីដេអូ​ក្នុង​កម្រិត HDR ដើម្បី​ផ្តល់​នូ​វ​ភាព​ងាយស្រួល​ដល់​អ្នក​ផលិត​កុន​។

- សុវត្ថិភាព​៖ ទូរ​សព្ទដៃ Note Fan Edition ផ្តល់ជូន​លោកអ្នក​សុវត្ថិភាព​លំដាប់​កំពូ​ល ជាមួយ បច្ចេកវិទ្យា​ស្គេ​ន​ប្រស្រី​ភ្នែក និង​ស្គេ​ន​ម្រាមដៃ មិន​តែ​ប៉ុណ្ណោះ អ្នក​អាច​ចូល​ទៅកាន់​វេបសាយ ឬ​ប្រើប្រាស់​សេវា ធនាគារ​កាន់តែ​ងាយស្រួល និង​មាន​សុវត្ថិភាព​តាម​រយៈ​កម្មវិធី Samsung Pass៕

ដោយ៖ ថា ម៉ាលីដា

អត្ថបទពេញនិយម