មិន​នឹក​ស្មាន​ថា Selena Gomez មាន​បទ​ចម្រៀង​ត្រៀម​ទុក​ច្រើន​ដល់​ម្ល៉ឹង

  • 2017-10-27 07:18:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Selena Gomez ទើប​តែ​បាន​បញ្ចេញ​បទ​ចម្រៀង​ថ្មីៗ​ល្បីៗ​ជា​ច្រើន​ដូច​ជា​បទ "It Ain't Me”, “Bad Liar” និង "Fetish” ជា​ដើម​ ហើយ​កាល​ពី​ថ្ងៃ​ទី ២៥ នេះ​នាង​ក៏​ទើប​តែ​បាន​បញ្ចេញ​បទ​ចម្រៀង​ថ្មី​មួយ​ទៀត​គឺ​បទ​ "Wolves” ដែល​មាន​ Marshmello ជា​អ្នក​ Mix បទ​ភ្លេង។

តារា​ចម្រៀង​វ័យ​ ២៥​ឆ្នាំ​រូប​នេះ​បាន​និយាយ​ថា​ នាង​នឹង​មាន​បទ​ចម្រៀង​ថ្មីៗ​ទៀត​ជា​ច្រើន​មិន​ទាន់​បញ្ចេញ​ ដែល​ចំនួន​ទាំង​អស់​គឺ​អាច​បញ្ចេញ​បាន​ដល់​ទៅ​ ២ អាល់ប៊ុម​ឯណោះ។

នាង​បាន​បញ្ជាក់​ប្រាប់ លោក Zane Lowe តំណាង Apple Music កាល​ពី​ថ្ងៃ​ពុធ​ថា​ នាង​មាន​បទ​ចម្រៀង​ច្រើន​ដល់​ ២​ អាល់ប៊ុម​ឯណោះ​ដែល​បាន​ថត​ទុក​រួច​ទៅ​ហើយ ប៉ុន្តែ​ត្រូវ​គិត​មើល​សិន​ថា​គួរ​តែ​បញ្ចេញ​ពេល​ណា​ ព្រោះ​នាង​ចង់​ឲ្យ​វា​ល្អ​ និង​រៀប​ចំ​ទុក​ឲ្យ​បាន​ល្អ។ ប៉ុន្តែ​មិន​បាច់​បារម្ភ​ទេ​ ពី​ព្រោះ​អាល់ប៊ុម​ថ្មី​របស់​នាង​នឹង​ត្រូវ​បញ្ចេញ​ឆាប់​ៗ​នេះ​ហើយ។

ចំពោះ​ពេល​នេះ​ នាង​កំពុង​តែ​រង​ចាំ​ស្ដាប់​អាល់ប៊ុម​ថ្មី​របស់ Taylor Swift គឺ "Reputation” ដែល​រំពឹង​ថា​វា​ពិត​ជា​ល្អ​ខ្លាំង៕

អាន​អត្ថបទ៖

ប្រភព៖ Billboard   ប្រែ​សម្រួល៖ ធារ៉ូ

អត្ថបទពេញនិយម