បេប៊ី មិន​ភ្លេច​បណ្ដាំ​ឪពុក​ទោះ​​រវល់​ការងារ​សិល្បៈ

  • 2017-10-27 02:09:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ក្នុង​ពិធី​បុណ្យ​គម្រប់​ខួប​​៣ ឆ្នាំ​​​ចំពោះ​ការ​បាត់បង់​លោក​ឪពុក​​កាល​ពី​ម្សិលមិញ​នេះ​ស្រី​ស្អាត ជុំ រចនាពេជ្រ ហៅ បេប៊ី ​បាន​លើក​ឡើង​ថា​ ទោះ​បី​ជា​នាង​ជាប់​រវល់​​ជាមួយ​ការ​ងារ​សិល្បៈ​ក្ដី​តែ​ខ្លួន​មិន​ដែល​ភ្លេច​បណ្ដាំ​​អ្នក​មាន​គុណ​អំឡុង​ពេល​នៅ​មាន​ជីវិត​ឡើយ​។

ឪពុក​របស់​នាង​បាន​ផ្ដាំ​ផ្ញើ​ថា ​ទោះ​បី​ជា​ការងារ​សិល្បៈ​រវល់​យ៉ាង​ណា​ក៏​ដោយ​ ដាច់​ខាត​​​ ​មិន​ត្រូវ​បោះ​បង់​ការ​សិក្សា​ចោល​ឡើយ ទាំង​​​ពីរ​ហ្នឹង​ត្រូវ​ឲ្យ​ដើរ​ទន្ទឹម​គ្នា​ ព្រោះ​អាជីព​ជា​អ្នក​សិល្បៈ​មិន​ស្ថិត​ស្ថេរ​យូរ​អង្វែង​នោះ​ទេ​។​ ដូច្នេះ​មាន​តែ​ការ​រៀន​សូត្រ​ទេ​ទើប​ធ្វើ​ឲ្យ​​ជីវិត​ភ្លឺ​ថ្លា​ ​និង​ស្រស់​បំព្រង​​។

បេប៊ី​ រៀប​រាប់​​ថា​៖​"មក​ដល់​ពេល​នេះ​ ខ្ញុំ​ធ្វើ​បាន​តាម​បណ្ដាំ​គាត់​ហើយ​បង​ ព្រោះ​ខ្ញុំ​បាន​ចូល​សិក្សា​ឆ្នាំ​ទី​១ នៅ​សកល​វិទ្យាល័យ​ភ្នំពេញ​ អន្តរជាតិ​ ឆ្នាំ​ទី​១​ ផ្នែក​ Bussines ហើយ​ខ្ញុំ​នឹង​ខិត​ខំ​ប្រឹង​ប្រែង​ឲ្យ​ចប់​ថ្នាក់​បរិញ្ញាបត្រ​"។

នៅ​ក្នុង​ពិធី​បុណ្យ​គម្រប់​ខួប​៣ ឆ្នាំ​លោក​ឪពុក​ល្ងាច​មិញ​នេះ​ បេប៊ី បាន​អញ្ជើញ​ភ្ញៀវ​សិល្បៈ​ឲ្យ​ចូល​រួម​ចំនួន​ ២០ តុ​ ក្នុង​នោះ​ក៏​មាន​អ្នក​សិល្បៈ​ជា​ច្រើន​នាក់​មក​ចូល​រួម​ផង​ដែរ​៕

​​​​​​

អត្ថបទ៖ ឆុង ស៊ីណាន