មិនខុស​ពី​ជនជាតិ​ថៃ​ដទៃ​​ទេ LISA ក៏​មក​គោរព​ព្រះ​វិញ្ញាណក្ខន្ធ​អតីតស្ដេច​ខ្លួន​ដែរ​​

  • 2017-10-27 08:46:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ម្សិលមិញ​ ជា​ថ្ងៃ​ដែល​ប្រជាជន​ថៃ​ទាំង​អស់​ មិន​ថា​ក្នុង​ ឫ​ក្រៅ​ប្រទេស​សុទ្ធ​តែ​មាន​ទុក្ខ​ក្រៀមក្រំ​ដូចគ្នា ដោយសារ​ជា​ថ្ងៃ​ថ្វាយ​ព្រះ​ភ្លើង​ អតីតព្រះ​មហាក្សត្រ​ ព្រះ​ចៅ​ភូមិបុល​ អាឌុលយ៉ាដេត។

ថ្ងៃ​ទី​ ២៦​ ខែ​តុលា​ជា​ថ្ងៃ​ចងចាំ​ទុក​ជា​ប្រវត្តិសាស្ត្រ​ និង​ជា​មហាទុក​ដ៏​ក្រៀម​ក្រំ​សម្រាប់​ប្រជាជន​ថៃទាំង​អស់។ ថ្ងៃ​នោះ​ដែរ​ សង្កេត​ឃើញ​ថា​មាន​តារា​ថៃ​ជា​ច្រើន​ចូលរួម​ និង​ថ្វាយ​ការ​គោរព​ដល់​ព្រះ​វិញ្ញាណក្ខន្ធ​ អតីត​ព្រះមហាក្សត្រ​របស់​ខ្លួន។ ក្នុង​នោះ​ ខ្លះ​ទៅ​ថ្វាយ​ការ​គោរព​ដល់​ទាំង​នៅ​ទីតាំង​ព្រះ​រាជ​ពិធី​ ខណៈ​ខ្លះ​ទៀត​ ផ្ដុំគ្នា​នៅ​ជិត​ព្រះ​បរមរាជវាំង។

ដោយឡែក​សម្រាប់​តារា​ដែល​កំពុង​បំពេញ​ការងារ​នៅ​ក្រៅ​ប្រទេស​ ទោះ​បី​មិន​បាន​មក​ផ្ទាល់ ប៉ុន្តែ​ពួកគេ​បាន​ទៅ​ស្ថានទូត​ថៃ​ប្រចាំ​ប្រទេស​ ដែល​ពួកគេ​កំពុង​ស្នាក់នៅ​ ដើម្បី​គោរព​ព្រះវិញ្ញាណក្ខន្ធ​ស្ដេច​របស់​ខ្លួន​ដូចគ្នា។

ជាក់ស្ដែង​ដូចជា​ សមាជិក​ក្រុម​ចម្រៀង​នារី​ដ៏​ល្បី​ BLACKPINK តារា​ចម្រៀង​ LISA និង​ Sorn តារា​ចម្រៀង​ក្រុម​ CLC ក៏​បាន​ទៅ​ថ្វាយ​ការ​គោរព​ដែរ ខណៈ​អ្នក​ទាំង​ ២ជា​ជនជាតិ​ថៃ​ នៅ​ស្ថានទូត​ថៃ​ ប្រចាំ​នៅ​ប្រទេស​កូរ៉េ​ខាងត្បូង​ ក្នុង​ក្រុង​សេអ៊ូល៕

ចុចអាន៖ តារា​ណា​ខ្លះ​ទៅ​គោរព​វិញ្ញាណក្ខន្ធ​ ព្រះចៅ​ ភូមិបុល នា​​ថ្ងៃ​​ថ្វាយ​ព្រះភ្លើង​ម្សិលមិញ?

អត្ថបទ៖ យី សុធារី