ក្មេង​ស្រី​ឆ្លាត​វៃ​សរសេរ​សំបុត្រ​ស្នើ​ Google ឲ្យ​ឪពុក​ខ្លួន​បាន​សម្រាក​មួយ​ថ្ងៃ

  • 2017-10-28 03:10:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រឿង​ដ៏​ចម្លែក​មួយ​នៅ​ក្រៅ​ស្រុក​បាន​កើត​ឡើង ជុំវិញ​ក្មេង​ស្រី​ម្នាក់​ដោយ​សារ​អាណិត​និង​ស្រលាញ់​ឪពុក​ពេក ដល់​ថ្ងៃ​កំណើត​គាត់ នាង​បាន​សរសេរ​សំបុត្រ​ផ្ញើ​ទៅ Google ឲ្យ​អនុញ្ញាត​ឪពុក​ខ្លួន​បាន​សម្រាក​មួយ​ថ្ងៃ។

អត្ថន័យ​ក្នុង​សំបុត្រ​របស់​នាង​បាន​បញ្ជាក់​ថា "តើ​អ្នក​អាច​អនុញ្ញាត​ឲ្យ​ឪពុក​ខ្ញុំ​សម្រាក​មួយ​ថ្ងៃ​បាន​ទេ ក្រៅ​ពី​ថ្ងៃ​សៅរ៍​ដែល​ជា​ថ្ងៃ​សម្រាក​ធម្មតា ឧទាហរណ៍​ដូច​ជា​ឲ្យ​គាត់​បាន​សម្រាក​ថ្ងៃ​ពុធ​បន្ថែម​ទៀត ព្រោះ​វា​ជា​ថ្ងៃ​កំណើត​របស់​គាត់"។ ជា​សារ​ដែល Katie បាន​សរសេរ​ដោយ​ផ្ទាល់​ដៃ។

ក្រោយ​មក​ថៅកែ​របស់​ឪពុក​នាង ដែល​មាន​តំណែង​ជា​ប្រធាន​គ្រប់គ្រង​ផ្នែក​រចនា​ជាន់​ខ្ពស់​លោក Daniel Shiplacoff មិន​ត្រឹម​តែ​សរសើរ​នៅ​ការ​ខិតខំ​ប្រឹងប្រែង​របស់​ឪពុក​ Katie ទេ ផ្ទុយ​ទៅ​វិញ​គាត់​បាន​អនុញ្ញាត​ឲ្យ​ឈប់​សម្រាក​មួយ​សប្ដាហ៍​ពេញ​ថែម​ទៀត​ផង។ គាត់​បាន​ឆ្លើយ​តប​ដូច្នោះ​ថា "ឪពុក​របស់​នាង​បាន​ខិតខំ​ធ្វើ​ការ​ផ្នែក​រចនា​ទទួល​បាន​ភាព​ជោគជ័យ​យ៉ាង​ធំធេង​សម្រាប់ Google និង​មនុស្ស​រាប់​លាន​នាក់​ជុំវិញ​ពិភពលោក ឆ្លៀត​ក្នុង​ឱកាស​ថ្ងៃ​ខួប​កំណើត​របស់​គាត់ ពួក​យើង​នឹង​រៀប​ចំ​ឲ្យ​គាត់​បាន​សម្រាក​នៅ​ថ្ងៃ​ពុធ​ទៅ​តាម​សំណើ និង​ការ​សម្រាក​ពេញ​មួយ​សប្ដាហ៍​នៅ​ខែ​កក្កដា​សម្រាប់​រដូវ​ក្ដៅ"៕

ប្រភព៖ Independent   ប្រែ​សម្រួល ៖ កៅ រក្សា

អត្ថបទពេញនិយម