ពិសេស​មែន! កម្មវិធី​ទស្សនា​វីដេអូ SOYO នឹង​ផ្ដល់​ជូន​ឥត​គិត​ថ្លៃ ២​ខែ សម្រាប់​អ្នក​ប្រើ Smart

  • 2017-10-28 06:34:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់​ពី​ចាប់​ដៃ​គូ​យុទ្ធសាស្ត្រ​រួម​គ្នា ដើម្បី​អភិវឌ្ឍ​ប្រព័ន្ធ​ឌីជីថល​នៅ​កម្ពុជា ក្រុមហ៊ុន Sabay Digital Plus និង Smart Axiata បាន​ផ្ដល់​ជូន​កាដូ​ពិសេស​សម្រាប់​អតិថិជន​ប្រើ​ប្រាស់​ប្រព័ន្ធ​ទូរសព្ទ Smart ទាំង​អស់ ដោយ​អាច​ប្រើ​ប្រាស់​កម្មវិធី​ទស្សនា​វីដេអូ SOYO រយៈ​ពេល ២​ខែ មិន​គិត​ថ្លៃ។ ការ​ប្រកាស​នេះ គឺ​ធ្វើ​ឡើង​ក្នុង​ឱកាស​ខួប​គម្រប់ ១០​ឆ្នាំ របស់​ក្រុមហ៊ុន Sabay។

លោក ជី សិលា និង​លោក Thomas Hundt

កម្មវិធី​​ SOYO គឺជា​​​ប្រព័ន្ធ​​​វីដេអូ​​​អន​​​ឡាញ ​​​ប្រើប្រាស់​​​តាម​​​ប្រ​​​ព័​​​ន្ធ​អ៊ីនធឺណិត ជា​​​ត​​​ម្រូ​​​វ​​​ការ​​​អ្នកទស្សនា​​​ក្នុង​​​ប្រទេស​​​កម្ពុជា ហើយ​​​ផ្តល់​ជូន​​​នូ​​​វ​​​ខ្សែ​ភាព​​​យ​​​ន្តក្នុងស្រុក អន្តរជាតិ កម្មវិធី​​​ទូ​រ​​​ទស្សន៍ និង​​​រឿង​​​ភាគ​​​ជាច្រើន ដែល​​​កែសម្រួល​​​ជា​​​ភាសា​​​ខ្មែរ (​​សំឡេង និង​អក្សរ​​​ខ្មែរ​​) សម្រាប់​​​ទ​ស្ស​​​និក​​​ជន​​​កម្ពុជា​​​។ មាន​កម្មវិធី SOYO ប្រិយមិត្ត​អាច​រីក​រាយ​​ទស្សនា​​​ខ្សែ​​​ភាព​​​យ​​​ន្ត និង​​​រឿង​​​ភាគ​ពី​​​ប្រទេស​​​កម្ពុជា ថៃ កូរ៉េ និង​​​ប្រទេស​​​ល្បី​​​ដទៃៗ​​​ទៀត។

កម្មវិធី SOYO

ការ​ផ្ដល់​ជូន​ដោយ​ឥត​គិត​ថ្លៃ​ទស្សនា​ដោយ​សេរី ២ខែ គឺ​កើត​ចេញ​ពី​ការ​សហការ​រវាង Soyo ដែល​ជា​កម្មវិធី​ទស្សនា​វីដេអូ ភាពយន្ត ដ៏​សម្បូរ​បែប និង​សេវា StreamOn ជា​គម្រោង​ទិន្នន័យ​អ៊ីនធឺណិត​ដែល​បង់​ប្រាក់​ជា​មុន និង​ជា​គម្រោង​មើល​វីដេអូ​របស់ Smart Axiata។ គោល​បំណង​នៃ​ការ​សហការ​នេះ គឺ​ដើម្បី​អតិថិជន កាន់​តែ​មាន​ភាព​ងាយ​ស្រួល ហើយ​ចំណាយ​កាន់​តែ​តិច ប៉ុន្តែ​ទទួល​បាន​សេវាកម្ម​កម្សាន្ត​ចំណី​ចក្ខុ​ដ៏​សម្បូរ​បែប​នៅ​លើ​កម្មវិធី SOYO។

ក្រោយ​ពេល​ចប់​រយៈ​ពេល​ផ្ដល់​ជូន​ឥត​គិត​ថ្លៃ អតិថិជន​អាច​ជ្រើស​រើស​យក​កញ្ចប់ Soyo ៣​ប្រភេទ មាន​ដូច​ជា​ប្រចាំ​ថ្ងៃ ប្រចាំ​សប្ដាហ៍ ឬ​ប្រចាំ​ខែ ខណៈ​អតិថិជន​ Smart អាច​ទទួល​បាន​ការ​បញ្ចុះ​តម្លៃ ២០% លើ​តម្លៃ​ធម្មតា ហើយ​ការ​ចំណាយ​ប្រចាំ​ថ្ងៃ​ត្រឹម​តែ ២០​សេន​ប៉ុណ្ណោះ។ ចំពោះ​កញ្ចប់​ប្រចាំ​ខែ​ផ្ដល់​នូវ​អត្ថប្រយោជន៍​បន្ថែម ជាមួយ​នឹង​មាតិកា​ដែល​គ្មាន​ការ​ផ្សាយ​ពាណិជ្ជកម្ម។ កញ្ចប់​ទាំង៣ នឹង​នាំ​យក​មក​នូវ​ចំនួន​ម៉ោង​ទស្សនា​ឥត​ដែន​កំណត់ និង​មាតិកា​ពិសេសៗ​ផ្ដាច់​មុខ។

ជាង​នេះ​ទៅ​ទៀត ចាប់​ពី​ថ្ងៃ​នេះ​ទៅ អតិថិជន​របស់ Smart ដែល​ភ្ជាប់​គម្រោង StreamOn 2 (គម្រោង​ប្រចាំ​សប្ដាហ៍) និង​គម្រោង StreamOn 8 (គម្រោង​ប្រចាំ​ខែ) នឹង​មាន​សិទ្ធិ​ប្រើប្រាស់​កម្មវិធី SOYO ដោយ​ឥត​គិត​ថ្លៃ ដែល​ជា​ផ្នែក​មួយ​នៃ​កញ្ចប់​គម្រោង​របស់​គេ។

@ដើម្បី​តម្លើង​កម្មវិធី SOYO៖

លោក ជី សិលា ស្ថាបនិក និង​ជា​នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន Sabay បាន​និយាយ​ថា៖ "ឥឡូវ​នេះ​យើង​បាន​ចាប់​ដៃគូ​ជាមួយ Smart ដែល​មាន​អ្នក​ប្រើ​ច្រើន​បំផុត​នៅ​កម្ពុជា ដើម្បី​ឲ្យ​កាន់​តែ​ងាយ​ស្រួល ហើយ​តម្លៃ​ប្រើ​វិញ​ថោក​បំផុត បង់​មួយ​ថ្ងៃ​មិន​ស្មើ​ទិញ​ស្ករ​គ្រាប់​មួយ​គ្រាប់​ផង។ បើ​បង់​ប្រចាំ​ខែ​វិញ មិន​ស្មើ​ទិញ​កាហ្វេ Brand មួយ​កែវ​ផង។ បើ​យើង​អត់​ផឹក​កាហ្វេ​តែ​មួយ​ថ្ងៃ អាច​ទិញ​កញ្ចប់ SOYO មើល​ភាពយន្ត និង​វីដេអូ បាន​ពេញ​មួយ​ខែ មើល​យ៉ាង​សប្បាយ​ភ្នែក"។

លោក ជី សិលា

លោក ជី សិលា បាន​បន្ថែម​ទៀត​ថា មាន SOYO អាច​មើល​រឿង​ល្បី​ៗ​ច្រើន ដូច​ជា ស្រទន់​មន្ត​ស្នេហ៍ មន្ត​ស្នេហ៍​លេខា ពស់​កេង​កង និង​រឿង​ភាគ​ បេសកកម្ម​មួយ ព្រម​ទាំង​រឿង​ល្បី​ជា​ច្រើន​ទៀត​ដែល​ទិញ​សិទ្ធិ​មក​ពី​បរទេស ហើយ​បញ្ចូល​សំឡេង និង​ដាក់​អក្សរ​ជា​ភាសាខ្មែរ បំពេញ​តាម​ការ​ត្រូវ​ការ​របស់​ប្រជាជន​ខ្មែរ​តែ​ម្ដង។ ក្រៅ​ពី​នេះ ក៏​មាន​វីដេអូ​គួរ​ឲ្យ​ចាប់​អារម្មណ៍​ជា​ច្រើន​ទៀត ដែល​នឹង​ដាក់​ចូល​ទៅ​ក្នុង SOYO បន្ត​បន្ទាប់។

ចំណែក​លោក Thomas Hundt បាន​ថ្លែង​ថា ការ​សហការ​គ្នា​រវាង Sabay ដែល​មាន​មាតិកា​ដ៏​ល្អ ជាមួយ Smart ដែល​មាន​អ្នក​ប្រើ​ជា​ច្រើន​លាន​នាក់​ទូទាំង​ប្រទេស​កម្ពុជា នឹង​ធ្វើ​ឲ្យ SOYO ទទួល​បាន​គាំទ្រ​ច្រើន​ពី​ប្រជាជន​កម្ពុជា។ លើស​ពី​នេះ លោក​បាន​បង្ហាញ​ជំនឿ​ចិត្ត​ថា ផលិតករ​វ័យ​ក្មេង​កម្ពុជា នឹង​មាន​ឱកាស​បញ្ចេញ​សមត្ថភាព​ពិត​ប្រាកដ​របស់​ខ្លួន ក្នុង​ការ​ប្រកួត​ប្រជែង រួច​យក​ស្នាដៃ​ទាំង​នោះ​ទៅ​ដាក់​ក្នុង SOYO៕

ផលិត​ករដែល​ឈ្នះ​កម្មវិធី​ប្រកួត​ភាពយន្ត​ខ្លី

អត្ថបទ៖ គង់ វិសាល