មកមើល​ឈុតអបអរពិធីបុណ្យ Halloween ​ឃើញហើយ គួរឲ្យខ្លាច

  • 2017-10-29 03:59:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពិធី​បុណ្យ​​ Halloween ​នឹង​ប្រារព្ធ​ធ្វើ​ឡើង​នៅ​ថ្ងៃ​​អង្គារ​ទី ៣១​តុលា ឆ្នាំ ២០១៧ ​ដែល​ជា​ពិធី​បុណ្យ​​ដ៏​ពេញ​និយម​​របស់​បណ្ដា​ប្រទេស​លោក​ខាង​លិច ​តែ​ក៏​មាន​ការ​ប្រារព្ធ​ធ្វើ​តាម​ប្រទេស​អាស៊ី​ជា​ច្រើន រួម​ទាំង​កន្លែង​មួយ​ចំនួន​​នៅ​កម្ពុជា​យើង​ដែរ។

​អ្នក​ចូល​រួម​ពិធី​នេះ​តែង​តែ​ស្លៀក​ពាក់ ឬ​តុបតែង​ដូច​ខ្មោច បិសាច មេធ្មប់​គួរ​ឲ្យ​ខ្លាច ឬ​ជា​វីរបុរស​ក្នុង​រឿង មិន​ថា​កុមារ​តូច​ៗ និង​មនុស្ស​ធំ​ឡើយ។

តើ​ពាក្យ Halloween ​មាន​ន័យ​ដូច​ម្ដេច​? ​ពាក្យ​ថា Halloween ​កើត​ចេញ​ពី​ពាក្យ​ថា Hallowe'en មាន​ពាក្យ​ពេញ​ថា Hallowed evening ឬ Holy envening ​មាន​ន័យ​ថា ពេល​ល្ងាច​ដ៏​អស្ចារ្យ ឬ​បរិសុទ្ធ។ វា​ត្រូវ​​បាន​​គេ​ប្រារព្ធ​ឡើង​ដើម្បី​អបអរ​ពិធី​បញ្ចប់​ការ​ប្រមូល​ផល​កសិផល​របស់​ជនជាតិ Celtic ដែល​ជា​ទឹក​ដី​​នៅ​អៀរឡង់ និង​ស្កុតឡែន​​បច្ចុប្បន្ន។

ដើម្បី​អបអរ​ពិធី​នេះ គេ​និយម​​ធ្វើ​អ្វី​ខ្លះ? ​ក្នុង​អំឡុង​ពិធី​នេះ គេ​និយម​ឆ្លាក់​រូប​ល្ពៅ​ជា​ក្បាល​ខ្មោច ឬ​បិសាច, ​ស្លៀក​ពាក់​ខោអាវ​ប្លែក​ៗ​ចូល​រួម​ពិធី​ជប់លៀង, ​លេង​ពញ្ញាក់​អារម្មណ៍ (Prank), ​មើល​ភាព​យន្ត​រន្ធត់​ៗ, និទាន​រឿង​គួរ​ឲ្យ​ខ្លាច, ​ទៅ​​កន្លែង​លេង​ខ្មោច​លង ហើយ​អ្នក​កាន់​សាសនា​គ្រិស្ដ​មួយ​ចំនួន​ក៏​បាន​ទៅ​វិហារ​ដែរ៕ តោះ​មក​ទស្សនា​ឈុត​ប្លែក​ៗ​ខាង​ក្រោម៖

ប្រភព៖ The Sun | Boredpanda   ប្រែ​សម្រួល៖ ឡេង ភារុណ