Livepool ព្រម​លក់ Coutinho ដើម្បី​ឲ្យ Klopp ដើរ​ទិញ​កីឡាករ

  • 2017-10-29 05:00:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រធាន​ក្លឹប​ Liverpool បាន​និយាយ​ថា នឹង​ឲ្យ​លុយ​ពី​ការ​លក់​កីឡាករ​ឆ្នើម Philippe Coutinho​ ទាំង​អស់​ទៅ​ឲ្យ​លោក Jurgen Klopp ដើម្បី​ស្វែង​រក​កីឡាករ​ថ្មី​​បន្ថែម​សម្រាប់​ជួយ​ក្រុម​ ជា​ពិសេស​ខ្សែ​ការពារ។

ហង្សក្រហម​ Liverpool បាន​គាំទ្រ​ដាក់​លក់​កីឡាករ​ប្រេស៊ីល Coutinho ក្នុង​តម្លៃ​១៣០​លានផោន​នៅ​ខែ មករា​ខាង​មុខ ស្របពេល Barcelona មានទំនុក​​ថា​នឹង​អាច​យក​គោលដៅ​ចាស់​របស់​ពួក​គេ​បាន។ នេះ​បើ​តាម Mirror។ តាម​ការ​បញ្ជាក់​ចំពោះ​លុយ​លក់​បាន​ទាំង​អស់​ នឹង​ត្រូវ​ប្រគល់​ឲ្យ Klopp ក្នុង​ការ​​ទិញ​កីឡាករ​ថ្មី​ចូលរួម​ ដូច​ជា  Virgil van Dijk របស់ Southampton ជា​ដើម។

បច្ចុប្បន្ន Liverpool កំពុង​ត្រូវ​ការ​ខ្សែ ការពារ​កណ្ដាល​គួរ​ឲ្យ​ទុក​ចិត្ត​ម្នាក់​ទៀត ដើម្បី​​ជា​កម្លាំង​ប្រជែង​ពាន Premier League។ Southampton បាន​កំណត់​តម្លៃ van Dijk ពេល​នេះ​៧០​លាន​ផោន ដូច្នេះ​ប្រសិន​​ក្រុម​លោក Klopp លក់ Coutinho ដាច់​នៅ​ខែ មករា នោះ​ពួក​គេ​នឹង​មាន​លទ្ធភាព​ទិញ​ខ្សែ​ការពារ​ហូឡង់​ខាង​លើ។ ចំំពោះ Coutinho នៅ​តែ​ជា​មុខ​សញ្ញា​ចង់​បាន​ពី​ក្លឹប​នៅ​តំបន់ Catalan ក្រោយ​ខកខាន​ទិញ​មិន​បាន​កាល​ពី​ប៉ុន្មាន​ខែ​មុន៕

ចុចអាន៖

ប្រភព៖ Mirror   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

អត្ថបទពេញនិយម