ស្រី​ស្អាត​៣រូប​នេះ មាន​ម្នាក់​ត្រៀម​ចូល​រោង​ការ ចង់​ដឹង​នរណា​គេ​អត់?​

  • 2017-10-29 05:28:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ស្រី​ស្អាត​ទាំង​៣នាក់​នេះ កញ្ញា រីយ៉ា តីយ៉ា​ណា និង ហង្ស ម៉ារ៉ានី ​​មាន​ម្នាក់​គ្រោងនឹងចូល​រោង​ការ​ក្នុង​ពេល​ឆាប់​នេះ ចង់​ដឹង​ថា ម្នាក់​នោះ​ជា​នរណា​ទេ?

ដោយ​មិន​ចង់​អូស​បន្លាយ​យូរ តារា​ស្រី​ដែល​ត្រូវ​​ចូល​រោង​ជ័យ​មុន​គេ​នោះ គឺ​កញ្ញា តីយ៉ា​ណា ដែល​មាន​ឈ្មោះ​ដើម​ថា ជា ពន្លឺ ។ តារា​ស្រី​វ័យ២២ ឆ្នាំ​រូប​នេះ បាន​បង្ហើប​ឲ្យ​ដឹង​ថា នាង​គ្រោង​រៀបការនៅ​ថ្ងៃទី ១១ ខែ មីនា ឆ្នាំ ២០១៨ ខាង​មុខ​នេះ កូន​កំលោះ​ដែល​មាន​សំណាង​យក​នាង​ធ្វើ​ជា​គូ​អនាគត គឺ​​ជា​​អាណិកជន​ខ្មែរ​របស់​នៅ​សហរដ្ឋ​អាមេរិក។

រាប់ពីឆ្វងទៅស្តាំ កញ្ញា រីយ៉ា ហង្ស ម៉ារ៉ានី និង តីយ៉ា​ណា

យ៉ាណា ប្រាប់​ថា អនាគត​ស្វាមី​របស់​នាង​មាន​ឈ្មោះ​ថា Aaron lim វ័យ​២៦ឆ្នាំ ជា​បុគ្គលិក​ក្រុមហ៊ុន​មួយ​នៅ​សហរដ្ឋ​អាមេរិក អ្នក​ទាំង​ពីរ​​មាន​ទំនាក់​ទំនង​ស្នេហ៍​ជា​មួយ​គ្នាជិត​៥ឆ្នាំ​មក​ហើយ ទម្រាំ​​ឲ្យ​ចាស់​ទុំ​​ចូល​ស្ដី​ដណ្ដឹង​តាម​ផ្លូវ​ច្បាប់។ តាម​គម្រោង​ពិធី​មង្គល​​ការ​របស់​នាង គ្រោង​ធ្វើ​សណ្ឋាគារ ភ្នំពេញ ដោយ​ហៅ​ភ្ញៀវ​តិចតួច​ប៉ុណ្ណោះ។

យ៉ាណា និងអនាគតស្វាមី

ចំពោះ​តារា​ស្រី​២រូប​​ទៀត កញ្ញា ហង្ស ម៉ារ៉ានី និង ​កញ្ញា រីយ៉ា មិន​ទាន់​បង្ហាញ​តម្រុយ​ពី​ផែន​ការចូល​រោង​ជ័យនៅឡើយ​ទេ។ ហង្ស ម៉ារ៉ានី ត្រូវ​បាន​គេ​ដឹង​ថា មាន​សង្សារ​រួច​ទៅ​ហើយ ជា​អ្នក​ជំនួញ​ម្នាក់​មាន​វ័យ​លើស​នាង​តិចតួច ដែល​អ្នក​ទាំង​ពីរ​ទៅ​ណា​មក​ណា​តែង​តែ​​បណ្ដើរ​គ្នា មិន​ដែល​ខាន​ឡើយ។

ចំពោះ កញ្ញា រីយ៉ា នៅ​មិន​ទាន់​បញ្ចេញ​មុខ​ម្ចាស់​ចិត្ត​នៅ​ឡើយ​ទេ តារា​ស្រី​ល្បី​តាម​ការ​សម្ដែង​បទ "ទីបំផុត​" រូប​នេះ ប្រាប់​ថា ខ្លួន​នៅ​ក្មេង មិន​ទាន់​គិត​រឿង គូអនាគត​ទេ ចង់​រៀន​ឲ្យ​ចប់ និងប្រលូកការងារ​សិល្បៈ​ឲ្យ​ច្រើន​ជាង​នេះ​សិន។

ក្រៅ​ពី​មាន​អាជីព​​ជា​តារា​សម្ដែង តារា​ស្រី​ទាំង​៣​ខាង​​លើ​ត្រូវ​បាន​គេ​ដឹង​ថា ​ជា​មន្ត្រី​ប៉ូលិស​​នៅ​ស្ថានីយ​វិទ្យុ​ និង​ទូរទស្សន៍​​មហាផ្ទៃ ថែម​ទៀត​ផង។

កញ្ញា តីយ៉ា​ណា ទើប​តែ​បោះ​ជំហាន​ចូល​សិល្បៈ​តែ​៣ឆ្នាំ​នេះ​ទេ ក្រៅ​ពី​ថត ​MV និងស្ប៉ត​ពាណិជ្ជកម្ម​មួយ​ចំនួន ​តារាស្រី​រូប​នេះ ធ្លាប់​សម្ដែង​ភាពយន្ត​បាន​៣​រឿង​ផង​ដែរ ក្នុង​នោះ មាន​រឿង "ភូមិ​អត់​មនុស្ស", "ទេពធីតា​សំរាម" និង "សិសិ​រដូវក្នុងបេះដូង​" ជា​ដើម។ក្រោយ​ពី​រៀប​ការ​រួច ស្រី​ស្រស់​រូប​នេះ​ប្រាប់​ថា ខ្លួន​​ចេញ​ទៅ​រស់​នៅសហរដ្ឋ​អាមេរិក​ជា​មួយ​ប្ដី​តែ​​ម្ដង៕

យ៉ាណា និងអនាគតស្វាមី

ចុចអាន៖

អត្ថបទៈ ស៊ុនហួត

អត្ថបទថ្មី