ក្រុម​ Black Pink បើ​មិន​ Make-Up តើ​នរណា​មាន​សម្រស់​ស្អាត​ជាង​គេ​?​

  • 2017-10-29 07:03:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​ចម្រៀង Black Pink បាន​ទម្លាយ​អាថ៌កំបាំង​ពី​គ្នា​ទៅ​វិញ​ទៅ​មក​ ក្នុង​កម្មវិធី​សម្ភាសន៍​ជា​មួយ​​វិទ្យុ​ដ៏​ល្បី​​ក្នុង​ស្រុក។

ពួក​គេ​ទាំង​អស់​គ្នា​ត្រូវ​ចោទ​សួរ​លើ​១០​ចំណុច ដោយ​​សំណួរ​នីមួយៗ​ត្រូវ​បាន​​កំណត់​ពេល​វេលា​ដើម្បី​ឆ្លើយ។ ក្នុង​នោះ សំណួរ​មួយ​ត្រូវ​បាន​ធ្លាក់​ទៅ​លើ Jisoo ថា "​រាប់​ពី១​ដល់​១០០ តើ​នាង​ឲ្យ​ពិន្ទុ​ខ្លួន​ឯង​ចំនួន​ប៉ុន្មាន​សម្រាប់​រូប​រាង​របស់​នាង​​?”

Jisoo,Rosé, Jennie និង​ Lisa

ភ្លាម​នោះ នាង​ក៏​បាន​ឆ្លើយ​ថា នាង​ឲ្យ​៨០ពិន្ទុ ដោយ​ដក​២០​ពិន្ទុ​ចេញ ព្រោះ​មុខ​របស់​នាង​មិន​ទាន់​បាន​តុបតែង។ "ខ្ញុំ​ដក​២០​ពិន្ទុ​ចេញ ព្រោះ​ខ្ញុំ​ដឹង​ច្បាស់​ថា​មុខ​​របស់​ខ្ញុំ​ បែប​ណា​ពេល​ដែល​មិន​ Make-Up”។ Jisoo បន្ថែម។

នាង​បន្ត​ទៀត​ថា សម្រាប់​មតិ​ខ្លួន​​នាង​យល់​ថា មុខ​របស់ Rosé ស្អាត​ជាង​គេ ព្រោះ​​ស្បែក​របស់​ជា​ដូច​ជា​ទារក​អីចឹង​ ទោះ​បី​ជា​នាង​មិន​តុប​តែង​មុខ​ក្ដី៕

ចុះ​ប្រិយមិត្ត​គិត​ថា​អ្នក​ណា​ស្អាត​ជាង​គេ?

ប្រភព៖ Koreaboo   ប្រែ​សម្រួល៖ សុខណា