Real បរាជ័យ​លើក​ទី​២​បន្ថែម​គម្លាត​៨​ពិន្ទុ​ក្រោម​ Barcelona

  • 2017-10-30 02:08:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Real Madrid បាន​ស្គាល់​រសជាតិ​បរាជ័យ​លើក​ទី​ពីរ​ក្នុង​ការ​ប្រកួត​ La Liga សប្ដាហ៍​ទី​១០​​បន្ទាប់​ពី​ចាញ់​ Girona ២ ទល់​នឹង​១។

ការ​ប្រកួត​កាល​ពី​យប់​មិញ​ក្រុម​ការពារ​តំណែង​ជើង​​ឯក​លីគ​កំពូល​អេស្ប៉ាញ​មាន​ឱកាស​នាំ​មុខ​ម្ចាស់​ផ្ទះ​១​គ្រាប់​មុន​ត្រឹម​នាទី​ ទី​១២​ជា​ថ្វី​ជើង​ស៊ុត​បញ្ចូល​ទី​របស់​ខ្សែ​បម្រើ​ឆ្នើម​ Isco ក្រោយ​អ្នក​ចាំទី​សង្គ្រោះ​​ការ​ស៊ុត​លើក​ទី​មួយ​របស់​ Ronaldo ហើយ​បាល់​ខ្ទាត​ចេញ​ធ្វើ​ឲ្យ​ Isco មាន​ឱកាស​បន្ថែម​។

យ៉ាង​ណា​ក៏​ដោយ​ក្រុម​លោក Pablo Machín មិន​បាន​បាក់​ទឹកចិត្ត​នោះ​ទេ​ ហើយ​វាយ​បក​បាន​២​គ្រាប់​វិញ​នៅ​វគ្គ​ទី​ពីរ​នាទី​​៥៤​ដោយ​ Cristian Stuani និង​មួយ​គ្រាប់​ទៀត​ដោយ​ Cristian Portu នៅ​នាទី​៥៨។ លទ្ធផល​នេះ​ធ្វើ​ឲ្យ​ Real ឈរ​លេខ​៣​ក្រោយ​ប្រកួត​ឈ្នះ​ ៦​ ស្មើ​២​ ចាញ់​២​ មាន​២០​ពិន្ទុ៕

អត្ថបទ៖ វីរ៉ុត