Zidane ថា​ Real Madrid នឹង​ត្រឡប់​ទៅ​រក​ភាព​ខ្លាំង​វិញ

  • 2017-10-30 03:27:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Zinedine Zidane ជឿជាក់​ថា​ Real Madrid នឹង​ផ្លាស់ប្ដូរ​ស្ថានការណ៍​បច្ចុប្បន្ន​ហើយ​ ត្រឡប់​ទៅ​រក​ភាព​ខ្លាំង​វិញ​ដើម្បី​បន្ត​ប្រជែង​ពាន​ La Liga។

Zidane

ការ​និយាយ​បែប​នេះ​របស់​អ្នក​ចាត់ការ​សញ្ជាតិ​បារាំង​ធ្វើ​ឡើង​បន្ទាប់​ពី​ក្រុម​ការពារ​តំណែង​ជើង​ឯក​ La Liga ចាញ់​ Girona ២-១ ឈរ​លេខ​៣​នៅ​ក្នុង​តារាង​តែ​ចាញ់​ Barcelona រហូត​ដល់​៨​ពិន្ទុ។​ យ៉ាង​ណា​ក៏​ដោយ​ Zidane នៅ​តែ​បង្ហាញ​សុទិដ្ឋិនិយម​ថា​ដំណើរ​ផ្លូវ​នៅ​វែង​ឆ្ងាយ​ទៀត​ ហើយ​ការ​ប្រកួត​ប្រជែង​មិន​មែន​ចប់​ត្រឹម​នេះ​ទេ។

យើង​ដឹង​ថា​ ពួក​យើង​នឹង​អាច​ផ្លាស់ប្ដូរ​គ្រប់​យ៉ាង​ឲ្យ​ប្រសើរ​ឡើង​វិញ។ ក្រុម​ទាំង​មូល​នឹង​វិល​ទៅ​រក​ភាព​ខ្លាំង​ហើយ​គូរ​ប្រជែង​របស់​យើង​នឹង​បាត់បង់​ពិន្ទុ​វិញ​ម្ដង​នៅ​ប្រកួត​បន្ត​បន្ទាប់។ ការ​ប្រកួត​នៅ​វែង​ឆ្ងាយ​ដូច្នេះ​គ្មាន​អ្វី​ដែល​ខ្ញុំ​ត្រូវ​ព្រួយបារម្ភ​ខ្លាំង​ពេក​ទេ។ បុរស​វ័យ​៤៥​ឆ្នាំ​និយាយ​ដូច្នេះ។

Real Madrid បច្ចុប្បន្ន​ឈរ​លេខ​៣ក្នុង​តារាង​ La Liga ​ក្រោយ​ប្រកួត​ឈ្នះ​ ៦​ ស្មើ​២​ ចាញ់​២​ មាន​២០​ពិន្ទុ៕

ប្រភព៖ Sport English   ប្រែសម្រួល៖ វីរ៉ុត

អត្ថបទពេញនិយម