ខ្លាំង​ជាង​មុន! លើក​នេះ​ ISIS បញ្ចេញ​រូប​កាត់​ក្បាល​ Neymar និង​ Messi

  • 2017-10-30 07:57:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​សកម្ម​ប្រយុទ្ធ​ដែល​ដាក់​ឈ្មោះ​ខ្លួន​ឯង​ថា​ រដ្ឋ​ឥស្លាម​ ឬ Islamic State បាន​បញ្ចេញ​រូប​ថត​ថ្មី​ថែម​ទៀត​ហើយ​បង្ហាញ​ពី​ការ​គំរាម​ចំពោះ​ការ​វាយ​ប្រហារ​នៅ​ពាន​រង្វាន់​ World Cup ដែល​ធ្វើ​លើ​ទឹកដី​រុស្ស៊ី​ ឆ្នាំ​២០១៨។

កាល​ពី​សប្ដាហ៍​មុន​ក្រុម​នេះ​បាន​បង្ហោះ​រូប​ Lionel Messi ឈរ​យំ​ក្នុង​ទ្រុង​ដែក​ម្ដង​រួម​មក​ហើយ​ ដើម្បី​ជា​ការ​ជូន​ដំណឹង​ថា​ពួកគេ​នឹង​ទៅ​កម្ទេច​រុស្ស៊ី​នៅ​ចំ​ពេល​ World Cup តែ​ម្ដង​ ហើយ​ថ្មី​ៗ​នេះ​ ISIS បាន​ចេញ​រូប​ Version ថ្មី​របស់​ខ្លួន​មួយ​សន្លឹក​ទៀត​បង្ហាញ​ពី​ការ​កាត់​ក្បាល​ Neymar និង​ Messi ដែល​ជា​អតីត​មិត្ត​រួម​ក្រុម​ Barcelona៕

ប្រភព៖ 90min   ប្រែសម្រួល៖ វីរ៉ុត