កូនខ្មោច Halloween ល្បីឆ្នាំមុន ឆ្នាំនេះនៅ​តែធ្វើ​ឲ្យគេភ្ញាក់ផ្អើល

  • 2017-10-31 02:08:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ឆ្នាំ ២០១៦ កូន​ខ្មោច​ស្លៀក​ឈុត​ខ្មៅ​ផាត់​មុខ​ស​​ដូច​តួអង្គ​ព្រលឹង​ខ្មោច​ No Face ​ក្នុង​រឿង​តុក្កតា​ជប៉ុន Spirited Away បាន​ទទួល​​ការ​ចាប់​ពី​អារម្មណ៍​​យ៉ាង​ខ្លាំង​ពី​មនុស្ស​ជា​ច្រើន​ស្ទើរ​ជុំវិញ​ពិភព​លោក។

កុមារ​​នេះ​មាន​ឈ្មោះ Meng Meng អាយុ ៣​ឆ្នាំ ជា​សិស្ស​​សាលា​ថ្នាក់​មត្តេយ្យ​ នៅ​​ទីក្រុង​ Kaohsiung ​ កោះ​តៃវ៉ាន់។ កាល​ពេល​នោះ ​មុន​ថ្ងៃ​បុណ្យ​ Halloween ​មួយ​ថ្ងៃ​ ខាង​សាលា​មត្តេយ្យ​​បាន​រៀប​​ចំ​កម្មវិធី​ជួប​ជុំ​សិស្ស ដោយ​តម្រូវ​ឲ្យ​ស្លៀក​ពាក់​ប្លែកៗ​​អបអរ​ពិធី​​ខាង​លើ ដូច្នេះ​ឪពុក​​ម្ដាយ​របស់​​ក្មេង​ៗ​ជា​អ្នក​តុប​តែង​ខ្លួន​ឲ្យ​ពួក​គេ​។

ចំណែក​ឆ្នាំ​នេះ ក៏​មិន​ខុស​ពី​ឆ្នាំ​មុន Meng Meng ​នៅ​តែ​តុប​តែង​ខ្លួន​ប្លែក​គេ​ និង​ចាប់​អារម្មណ៍​ជាង​គេ​ក្នុង​ចំណោម​មិត្ត​រួម​ថ្នាក់ រហូត​ដល់​វេបសាយ​អន្តរជាតិ​​ចុះ​ផ្សាយ​គេ​ផង។ គេ​បាន​តែង​ខ្លួន​ជា​តួអង្គ​បិសាច Ryuk ក្នុង​រឿង​តុក្កតា​ Death Note។

ម្ដាយ​របស់ Meng Meng ​បាន​បង្ហើប​ឲ្យ​ដឹង​ថា ​កូន​របស់​គាត់​ចាប់​អារម្មណ៍​ចង់​ស្លៀក​ពាក់​ដូច​ Ryuk ប្រហែល ៣​ខែ​មុន​មក​ហើយ បន្ទាប់​ពី​នាង​មើល​វីដេអូ​មួយ​ឃើញ តួអង្គ Ryuk រាំ​ក្នុង​បទ Pen Pinapple Apple Pen។ គួរ​​បញ្ជាក់​ថា​​ពិធី​បុណ្យ Halloween របស់​ប្រទេស​នៅ​ប៉ែក​អឺរ៉ុប​នេះ​ ​ប្រព្រឹត្ត​ធ្វើ​ឡើង​នៅ​ថ្ងៃ​​អង្គារ ទី ៣១ ​តុលា​នេះ​ហើយ៕

ចុចអាន៖

ប្រភព៖ buzzfeed   ប្រែ​សម្រួល៖ ឡេង ភារុណ

អត្ថបទពេញនិយម
អត្ថបទថ្មី