១០​រដូវ​កាល​ចុង​​ក្រោយ​នៅ UCL មាន​តែ​កីឡាករ ៣រូប​​ ជាប់​ក្នុង Top Scorer

  • 2017-10-31 04:57:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ប្រកួត​បាល់​ទាត់​ក្របខ័ណ្ឌ​កំពូល​អឺរ៉ុប UEFA Champions League នឹង​បន្ត​បេសកកម្ម​នៅ​​យប់​ថ្ងៃ​អង្គារ​នេះ​ហើយ។ មុន​ការ​ប្រកួត​ឈាន​ចូល​មក​ដល់ មក​ស្គាល់​កីឡាករ​ដែល​ស៊ុត​បញ្ចូល​ទី​បាន​ច្រើន​ជាង​គេ​ ក្នុង​រដូវ​កាល​នីមួយៗ​នៃ UCL ១០​រដូវ​កាល​ចុង​ក្រោយ​នេះ ដែល​មាន​តែ​កីឡាករ ៣រូប​ប៉ុណ្ណោះ គឺ Cristaino Ronaldo, Lionel Messi និង Neymar Jr។

រដូវកាល ២០០៧/២០០៨៖ Cristaino Ronaldo រក​បាន​ ៨​គ្រាប់​ក្នុង​ការ​បង្ហាញ​ខ្លួន​ចំនួន ១១​លើក។

រដូវកាល ២០០៨/២០០៩៖ Lionel Messi រក​បាន​ ៩​គ្រាប់​ក្នុង​ការ​បង្ហាញ​ខ្លួន​ចំនួន ១២​លើក។

រដូវកាល ២០០៩/២០១០៖ Lionel Messi រក​បាន​ ៨​គ្រាប់​ក្នុង​ការ​បង្ហាញ​ខ្លួន​ចំនួន ១១​លើក។

រដូវកាល ២០១០/២០១១៖ Lionel Messi រក​បាន​ ១២​គ្រាប់​ក្នុង​ការ​បង្ហាញ​ខ្លួន​ចំនួន ១៣​លើក។

រដូវកាល ២០១១/២០១២៖ Lionel Messi រក​បាន​ ១៤​គ្រាប់​ក្នុង​ការ​បង្ហាញ​ខ្លួន​ចំនួន ១១​លើក។

រដូវកាល ២០១២/២០១៣៖ Cristaino Ronaldo រក​បាន​ ១២​គ្រាប់​ក្នុង​ការ​បង្ហាញ​ខ្លួន​ចំនួន ១២​លើក។

រដូវកាល ២០១៣/២០១៤៖ Cristaino Ronaldo រក​បាន​ ១៧​គ្រាប់​ក្នុង​ការ​បង្ហាញ​ខ្លួន​ចំនួន ១១​លើក។

រដូវកាល ២០១៤/២០១៥៖

Cristaino Ronaldo រក​បាន​ ១០​គ្រាប់​ក្នុង​ការ​បង្ហាញ​ខ្លួន​ចំនួន ១២​លើក។ Neymar Jr រក​បាន​ ១០​គ្រាប់​ក្នុង​ការ​បង្ហាញ​ខ្លួន​ចំនួន ១២​លើក។ Lionel Messi រក​បាន​ ១០​គ្រាប់​ក្នុង​ការ​បង្ហាញ​ខ្លួន​ចំនួន ១៣​លើក។

រដូវកាល ២០១៥/២០១៦៖ Cristaino Ronaldo រក​បាន​ ១៦​គ្រាប់​ក្នុង​ការ​បង្ហាញ​ខ្លួន​ចំនួន ១២​លើក។

រដូវកាល ២០១៦/២០១៧៖ Cristaino Ronaldo រក​បាន​ ១២​គ្រាប់​ក្នុង​ការ​បង្ហាញ​ខ្លួន​ចំនួន ១៣​លើក។

ក្នុង​ចំណោម​រដូវ​កាល​ UCL រៀប​រាប់​ខាង​លើ មាន​តែ​រដូវ​កាល ២០១៤/២០១៥ ដែល​មាន​លក្ខណៈ​ប្លែក​ជាង​គេ​បន្តិច​ត្រង់​ថា​មាន​កីឡាករ​រហូត​ដល់​ទៅ​បី​រូប ជា UCL Top Goalscorer ដោយ​ទាំង Ronaldo ទាំង Messi ព្រម​ទាំង Neymar សុទ្ធ​តែ​​រក​បាន ១០​គ្រាប់​ស្មើ​គ្នា។ សរុប​មក​ រយៈ​ពេល​ ១០​រដូវ​កាល ចុង​ក្រោយ​នេះ មាន​តែ​កីឡាករ​ ៣​រូប​ប៉ុណ្ណោះ​ដែល​បាន​ក្លាយ​ជា​កីឡាករ​រក​គ្រាប់​ UCL បាន​ច្រើន​ជាង​គេ ក្នុង​នោះ Ronaldo បាន​ឈរ​លើ​តំណែង​នេះ​បាន​ ៦​លើក ខណៈ Messi បាន​ ៥​លើក ឯ Neymar វិញ​បាន​ ១​លើក៕

ប្រភព៖ UEFA   ប្រែ​សម្រួល៖ ហ៊ីម រស្មី

អត្ថបទពេញនិយម