សុខ​ ទូ​ អ៊ឹង​ បូរ៉ា ​បង្ហាញ​មុខ​ក្នុង​កម្មវិធី​ CFC​ គុន​ខ្មែរ​អន្តរជាតិ​ របស់​ CNC​ ខែ​វិច្ឆិកា​

  • 2017-10-31 08:02:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ម្ចាស់​មេដាយ​ប្រាក់​ស៊ីហ្គេម​ សុខ​ ទូ​(វ៉ាន់​ វឿន​) នឹង​ចាប់​ដៃ​ អ៊ឹង​ បូរ៉ា​ ដើម្បី​ប្រជែង​យក​ជ័យជម្នះ​ជា​មួយ​ជើង​ខ្លាំង​មក​ពី​៤ប្រទេស​ផ្សេង​គ្នា​ក្នុង​កម្មវិធី​ប្រដាល់​ «CFC​ គុន​ខ្មែរ​អន្តរជាតិ»​ របស់​សង្វៀន​​ CNC​ នៅ​ថ្ងៃ​ទី៥​ ខែ​វិច្ឆិកា​ ឆ្នាំ​២០១៧​ ខាង​មុខ​នេះ។​

លោក​ ហួរ​ រតនៈ​

លោក​ ហួរ​ រតនៈ​ ប្រធាន​ទីផ្សារ​របស់​ទូរទស្សន៍​ CNC​ បាន​ឲ្យ​ដឹង​ក្នុង​កម្មវិធី​សន្និសីទ​សារព័ត៌មាន​ថា​ បន្ថែម​ទៅ​លើ​ការ​ប្រកួត​រាល់​សប្ដាហ៍​នា​ពេល​បច្ចុប្បន្ន​នេះ​ លោក​ក៏​ដូច​ជា​ក្រុម​ការងារ​តែងតែ​ព្យាយាម​បង្កើត​កម្មវិធី​ថ្មីៗ ​លើក​ស្ទួយ​វិស័យ​ប្រដាល់​ឲ្យ​កាន់​តែ​រីក​សុះសាយ​ និង​ប្លែក​អារម្មណ៍​សម្រាប់​អ្នក​និយម​ប្រដាល់​ផង​ដែរ។​ «CFC​ គុន​ខ្មែរ​អន្តរជាតិ»​ ជា​កម្មវិធី​ថ្មី​មួយ​ទៀត ដែល​មាន​ជើង​ខ្លាំង​របស់​កម្ពុជា​ ២រូប​ រួម​និង​ជើង​ឯក​មក​ពី​ប្រទេស​ ថៃ​ ចិន​ ប្រេស៊ីល​ និង​ ជប៉ុន​ ត្រូវ​ប្រកួត​មិត្តភាព​អន្តរជាតិ​ផ្លាស់ប្ដូរ​បទ​ពិសោធ​គ្នា​ទៅ​វិញ​ទៅ​មក​ផង​ដែរ។​

លោក​ តែម​ ម៉ឺន​ ប្រធាន​សហព័ន្ធ​គុន​ខ្មែរ​

ប្រធាន​ទីផ្សារ​រូប​នេះ​ ក៏​សូម​ឲ្យ​អ្នក​និយម​វិស័យ​ប្រដាល់​ទាំង​អស់​កុំ​ភ្លេច​ចូលរួម​ទស្សនា​ ក៏​ដូច​ជា​គាំទ្រ​លើក​ទឹក​ចិត្ត​កីឡាករ​កម្ពុជា​ដើម្បី​ទទួល​បាន​ជ័យជម្នះ​នា​ជំនួប​មិត្តភាព​នា​ដើម​ខែ​វិច្ឆិកា​នេះ។​ លោក​ ហួរ​ រតនៈ​ ក៏​ថ្លែង​អំណរគុណ​ដល់​ភោជនីយដ្ឋាន​ Samba Steak​ ដែល​មាន​លក់​ម្ហូប​ដ៏​មាន​រសជាតិ​ឆ្ងាញ់​ ព្រមទាំង​សាច់​គោ​ស្រស់​ៗ​ចម្អិន​បែប​លក្ខណៈ​ពិសេស​តាម​ក្បួន​ប្រេស៊ីល​ ដែល​បាន​រួម​សហការ​បង្កើត​កម្មវិធី​ប្រដាល់​នេះ​ឡើង។​

លោក​ តែម​ ម៉ឺន​ ប្រធាន​សហព័ន្ធ​គុន​ខ្មែរ​បាន​លើក​ឡើង​នា​ឱកាស​នោះ​ដែរ​ថា​ សម្រាប់​សហព័ន្ធ​របស់​លោក​បាន​រៀបចំ​សហការ​រួចរាល់​ហើយ​ចំពោះ​ការ​ប្រកួត​មិត្តភាព​អន្តរជាតិ​មួយ​នេះ​ កីឡាករ​បាន​កំពុង​ហ្វឹកហាត់​ត្រៀម​បាន​យ៉ាង​ល្អ​ រី​ឯ​មន្ត្រី​បច្ចេកទេស​ ឬ​ចៅក្រម​អាជ្ញា​កណ្ដាល​ក៏​គ្នា​នេះ​ដែរ។​

លោក​ ស៊ីថូ ណាថាន់

កម្មវិធី​ប្រដាល់​ CFC​ គុន​ខ្មែរ​អន្តរជាតិ​នេះ​មាន​កីឡាករ​៨រូប​ចូលរួម​ក្នុង​នោះ​កម្ពុជា​ ២រូប​ ថៃ២រូប​ និង​ ជប៉ុន​ ចិន ​ប្រេស៊ីល​ ម្នាក់​១រូប។​ កម្មវិធី​ប្រកួត​នេះ​ធ្វើ​ឡើង​នៅ​សង្វៀន​ CNC​ ឫស្សីកែវ​ ចាប់​ពី​ម៉ោង​ ៧យប់​តទៅ​ នា​ថ្ងៃទី៥​ ខែ​វិច្ឆិកា​ ឆ្នាំ​២០១៧​នេះ​ ហើយ​សំបុត្រ​ចូល​ទស្សនា​ ៥ដុល្លារ​អាមេរិក​ កន្ទុយ​សំបុត្រ​អាច​ដូរ​យក​ម្ហូប​បរិភោគ​ពេល​ប្រកួត​នោះ​បាន៕​

អត្ថបទ៖ នួន ស៊ីណា​