MV ស្នាដៃដំបូងរបស់បង​ប្រុស​ ដួង វីរៈសិទ្ធ ចេញហើយ

  • 2017-10-31 08:21:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់​ពី​​ប្ដេជ្ញា​​ចិត្ត​ថា​ នឹង​ចេញ​ MV ឲ្យ​បាន​​ក្នុង​បទ​ចម្រៀង​ "អូន​ឧកញ៉ា​តី​" ​នៅ​ថ្ងៃ​នេះ​ លោក ម៉ម សំនៀង​ បង​ប្រុស​បង្កើត​​ ដួង វីរៈសិទ្ធ ធ្វើ​បាន​សម្រេច​នៅ​អ្វី​ដែល​ខ្លួន​បាន​សន្យា​ហើយ​។

បទ​ "អូន​ឧកញ៉ា​តី​" ​ជា​បទ​ Original Song បែប​​មនោ​​សញ្ចេតនា​​ ជា​ស្នាដៃ​និពន្ធ និង​ដឹកនាំ​សម្ដែង​ MV ដោយ​លោក​ ម៉ម សំនៀង​ ផ្ទាល់​តែ​ម្ដង​​ មាន​កញ្ញា យៀក ម៉េងលី ជា​តួ​ឯក​ស្រី​ក្នុង​បទ​ចម្រៀង​មួយ​នេះ​។

មូល​ហេតុ​ដែល​ជំរុញ​ឲ្យ ម៉ម សំនឿង និពន្ធ​បទ​នេះ​ឡើង​​ក្រោយ​ពី​លោក​យក​បទ​​ "កោះ​ឧកញ៉ា​តី​" របស់​លោក ណយ វ៉ាន់ណេត យក​ទៅ​ច្រៀង​ក្នុង​កម្មវិធី "សំនៀង​ឯក​" នៅ​ទូរទស្សន៍​បាយ័ន។ បន្ទាប់​ពី​ច្រៀង​បទ​ហ្នឹង​រួច​មក​ក៏​មាន​អារម្មណ៍​ថា​ស្រឡាញ់​ និង​មាន​អនុស្សាវរីយ​ជាមួយ​បទ​ហ្នឹង​ទើប​ខ្លួន​សម្រេច​ចិត្ត​សរសេរ​បទ​នេះ​ ដោយ​ដាក់​ចំណង​ជើង​ថា​"អូន​ឧកញ៉ា​តី" តែ​ម្ដង​។

ទស្សនា​ MV បទ​ "អូន​ឧកញ៉ា​តី​" ពី​ម៉ម​សំនៀង​ខាង​ក្រោម​នេះ​ទាំង​អស់​គ្នា​៖​​​

​​

​​

អត្ថបទ៖ ឆុង ស៊ីណាន