មកស្គាល់ទីកន្លែងទាំង១០ មានអាកាសធាតុត្រជាក់បំផុត លើពិភពលោក

  • 2017-11-02 00:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពិភពលោក ពោរពេញ​ទៅ​ដោយ​បរិយាកាស​ខ្លាំង​ហួស​ប្រមាណ ដែល​អាច​ធ្វើ​ឲ្យ​មាន​ការ​លំបាក ក្នុង​ការ​រស់​នៅ​របស់​មនុស្ស។ នៅ​លើ​ភព​ផែនដី​នេះ សម្បូរ​ទៅ​ដោយ​ទីកន្លែង​ដែល​មាន​អាកាសធាតុ​ក្ដៅ និង​ត្រជាក់​ខ្លាំង​បំផុត។

អាកាសធាតុ​ត្រជាក់​បំផុត ដែល​ធ្លាប់​ត្រូវ​គេ​កត់ត្រា​បាន គឺ -៨៩,២អង្សាសេ នៅ​ឯ​ស្ថានីយ​ស្រាវជ្រាវ​រុស្ស៊ី Vostok Station នៅ​ទ្វីប​អង់តាកទិច កាល​ថ្ងៃ​ទី២១ ខែ​កក្កដា ឆ្នាំ១៩៨៣។

នៅ​ក្នុង​ថ្ងៃ​នេះ​យើង​នឹង​ណែនាំ​ប្រិយមិត្ត​ទាំង​អស់​គ្នា ឲ្យ​បាន​ស្គាល់​នូវ​ទីកន្លែង​ទាំង ១០ ដែល​មាន​អាកាសធាតុ​ត្រជាក់​បំផុត លើ​ពិភពលោក។

#១០ ភ្នំ Rogers Pass រដ្ឋ Montana សហរដ្ឋអាមេរិក

នៅ​ថ្ងៃ​ទី២០ ខែ​មករា ឆ្នាំ១៩៥៤ សីតុណ្ហភាព​បាន​ធ្លាក់​ចុះ​រហូត​ដល់​ទៅ -៥៧អង្សាសេ ក្នុង​អំឡុង​ពេល​មាន​ព្យុះ​ត្រជាក់​ខ្លាំង។

#៩ សារមន្ទីរ Fort Selkirk នៃ​ដែនដី Yukon ប្រទេស​កាណាដា

ខែ​ត្រជាក់​បំផុត គឺ ខែ​មករា ហើយ​សីតុណ្ហភាព​ទាប​បំផុត​រហូត​ដល់​ទៅ -៥៨អង្សាសេ។

#៨ ទីជម្រក Prospect Creek រដ្ឋ Alaska សហរដ្ឋអាមេរិក

សីតុណ្ហភាព​បាន​ធ្លាក់​ចុះ​ដល់ -៦២អង្សាសេ។

#៧ ភូមិ Snag នៃ​ដែនដី Yukon ប្រទេស​កាណាដា

ខែ​ត្រជាក់​បំផុត គឺ ខែ​មករា ហើយ​សីតុណ្ហភាព​ទាប​បំផុត​រហូត​ដល់​ទៅ -៦៣អង្សាសេ។

#៦ តំបន់ Eismitte ប្រទេស Greenland

សីតុណ្ហភាព​ត្រជាក់​បំផុត​ដែល​គេ​កត់ត្រា​បាន​គឺ -៦៤,៩អង្សាសេ។

#៥ ស្ថានីយ North Ice ប្រទេស Greenland

សីតុណ្ហភាព​ត្រជាក់​បំផុត​ដែល​គេ​កត់ត្រា​បាន​គឺ -៦៦អង្សាសេ។

#៤ ក្រុង Verkhoyansk ប្រទេស​រុស្ស៊ី

សីតុណ្ហភាព​ត្រជាក់​បំផុត​នៅ​ទី​នោះ គឺ -៦៩,៨អង្សាសេ នៅ​ខែ​កុម្ភៈ ឆ្នាំ១៨៩២ ។

#៣ តំបន់​ជនបទ Oymyakon ប្រទេស​រុស្ស៊ី

នៅ​ក្នុង​ឆ្នាំ១៩២៤ អ្នក​វិទ្យាសាស្ត្រ​ជនជាតិ​រុស្ស៊ី Sergey Obrychev កត់ត្រា​បាន​សីតុណ្ហភាព​ចុះ​ទាប​បំផុត​រហូត​ដល់ -៧១,២អង្សាសេ នៅ​ឯ Oymyakon។

#២ ស្ថានីយ Plateau ទ្វីប​អង់តាកទិច

សីតុណ្ហភាព​ត្រជាក់​បំផុត​នៅ​ទី​នោះ គឺ -៨៦,២អង្សាសេ នៅ​ថ្ងៃ​ទី២០ ខែ​កក្កដា ឆ្នាំ១៩៦៨ ។

#១ ស្ថានីយ Vostok ទ្វីប​អង់តាកទិច

សីតុណ្ហភាព​ត្រជាក់​បំផុត​នៅ Vostok គឺ​នៅ​ក្នុង​ខែ​សីហា ដោយ​វា​បាន​ធ្លាក់​ចុះ​រហូត​ដល់​ទៅ -៨៩,២អង្សាសេ៕

ចុច​អាន៖

ប្រភព៖ wonderslist   ប្រែ​សម្រួល៖ សេង ឡុង