គន្លឹះ​សាមញ្ញ​៥​យ៉ាង​ ដើម្បី​ធ្វើ​ឱ្យ​ប្រវត្តិរូប​របស់​អ្នក​ប្រសើរ​ឡើង ​

  • 2017-10-31 08:15:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​នៅពេលដែល​ទីផ្សារការងារ​មាន​ការ​ប្រកួតប្រជែង​កាន់តែខ្លាំង ត​ម្រូ​វ​ការនៃ​ការធ្វើឱ្យ​ខុសគ្នា​រវាង​ប្រវត្តិរូប​សង្ខេប​របស់​អ្នក​និង​បេ​ក្ខ​ជន​ផ្សេងៗ​ទៀត​នឹង​កាន់តែ​ចាំបាច់​។ ខាងក្រោម​នេះ​ជា​គន្លឹះ​សំ​ខាន់ៗ​ទាំង​៥​ក្នុង​ការ​បង្កើត​ប្រវត្តិរូប​ដែល​គួរ​ឱ្យ​ទាក់ទាញ​ដើម្បី​អោយ​អ្នក​ឈាន​ទៅ​ទទួលបាន​នូ​វ​បទសម្ភាសន៍​ដែល​អ្នក​តែងតែ​សុ​បិ​ន្ត​ចង់​ឆ្លងកាត់​។​

  • ​យកចិត្តទុកដាក់​អំពី​របៀប​នៃ​ការសរសេរ​

​ ​ចំណុច​នេះ​មិនមែន​និយាយ​អំពី​ការ​រចនា​ក្បូរក្បាច់​ពុម្ពអក្សរ​នោះ​ទេ​។ អ្វី​ដែល​អ្នក​ត្រូវ​មាន​គឺ​គំនិត​ច្នៃប្រឌិត​ ដែល​ធ្វើ​ឱ្យ​ប្រវត្តិរូប​មាន​ភាព​រលូន​ដែល​មាន​ភាព​ទាក់ទាញ​គួរ​ឲ្យ​ចាប់អារម្មណ៍​ និង​ធ្វើឱ្យ​រីករាយ​នៅ​ក្នុង​ភ្នែក​ន​យោជក​។ បែបបទ​នៃ​ការ​សរសេរ​ដែល​អ្នក​ជ្រើសរើស ​អាច​ប្រែប្រួល​អា​ស្រ័យ​លើ​ប្រភេទ​នៃ​ការងារ​។ ប្រសិនបើ​អ្នក​កំពុង​ដាក់​ពាក្យសុំ​ការងារ​នៅ​ក្នុង​ផ្នែក​ ដែល​ត​ម្រូ​វ​ឱ្យមាន​ការច្នៃ​ប្រឌិត​ខ្ពស់ អ្នក​ប្រហែលជា​ចង់​បង្ហាញ​ពី​គំនិត​ច្នៃប្រឌិត​និង​ជំ​នា​ញ​កែ​លម្អ​របស់​អ្នក​នៅ​ក្នុង​ប្រវត្តិរូប​។ ប៉ុន្តែ​ប្រសិនបើ​អ្នក​ចាប់អារម្មណ៍​នឹង​ការងារ​ដែល​ជាក់លាក់​នោះ ទម្រង់​នៃ​ការ​សរសេរ​ដ៏​សាមញ្ញ​ និង​ទាន់​ស​ម័​យ​គួរ​ឲ្យ​ចាប់អារម្មណ៍ ព្រម​ទាំង​សមស្រប​គ្រប់​គ្រាន់​សម្រាប់​លក្ខខណ្ឌ​នេះ​។​

  • ​រៀបរាប់​តែ​ព័ត៌មាន​ដែល​មាន​លក្ខណៈ​ពិសេស​ពាក់​ព័​ន្ធ​

​ ​ជាទូទៅ ប្រវត្តិរូប​សង្ខេប​ត្រូវ​បាន​កំណត់ត្រឹម​១​ទំព័រ (​អតិបរមា ២​ទំព័រ​) ហើយ​ន​យោជក​តែងតែ​ចំណាយ​ពេល​ប្រហែល ៦-៨​វិនាទី​ដើម្បី​ពិ​និត្យ​មើល​ប្រវត្តិរូប​សង្ខេប​។ ការធ្វើ​បែប​នេះ​តម្រូវ​ឱ្យ​អ្នក​រៀ​ប​ចំ​ប្រវត្តិរូប​ដែល​មាន​ភាព​ទាក់ទាញ​និង​អាច​ទាញ​ចំ​ណាប់​អារម្មណ៍​របស់​អ្នក​សម្ភាសន៍​។ គ​ន្លឹះ​សំខាន់នោះ​គឺ​អ្នក​ត្រូវ​កំ​ណ​ត់​នូ​វ​ព័​ត៌មាន​ណា​ដែល​ទា​ក់ទង​ទៅនឹង​ការងារ ​ដែល​អ្នក​កំ​ពុង​ដាក់ពាក្យ​ស្នើសុំ​ការងារ​ដែល​មាន​ដូចជា​បទពិសោធ​ន៏​ការងារ​កន្លង​មក​រប​ស់​អ្នក​នៅក្នុង​វិ​ស័​យ​នេះ​ ឬ​គ​ម្រោ​ង​សំ​ខាន់ៗ​ដែល​អ្នក​សម្រេចបាន​។ អ្នក​គួរតែ​ចាប់អារម្មណ៍​ទៅនឹង​សេចក្ដី​ពណ៌នា​អំពី​ការងារ​ដើម្បី​កំ​ណ​ត់​នូ​វ​ព័​ត៌មាន​ដែល​អ្នក​គួរ​រៀ​បរាប់​នៅក្នុង​ប្រវត្តិ​រូប​។​

​ ​អ្នក​ត្រូវ​ជៀសវាង​ការប្រើ​កថាខណ្ឌ​ដើម្បី​ពន្យល់​អំ​ពី​ខ្លួន​អ្នក​ ពីព្រោះ​ន​យោជក​នឹង​មិន​មាន​ពេល​អាន​រាល់​ពត៌មាន​លម្អិត​ពី​អ្នក​នោះ​ទេ​។ ផ្ទុយ​ទៅ​វិញ អ្នក​គួរ​ប្រើ​ជា​ចំណុច​និង​ប្រយោគ​ខ្លី​ដើម្បី​ឲ្យ​កាន់តែ​ងាយស្រួល​យល់ ដែល​អាច​ឱ្យ​អ្នក​សម្ភាសន៍​យល់ដឹង​ច្រើន​អំពី​អ្នក​ដោយ​មិន​ចំ​ណាយ​កម្លាំង​និង​ពេលវេលា​ច្រើន​។​

​ ​ដូចដែល​បាន​លើកឡើង​នៅពេល​ចាប់ផ្តើម​នៃ​អត្ថបទ​នេះ​ថា ការ​ប្រកួតប្រជែង​ក្នុង​ទីផ្សារ​ការងារ​បាន​កំពុង​កើនឡើង​យ៉ាងខ្លាំង​ ដែល​វា​មាន​ន័​យ​ថា​អ្នក​ត្រូវ​រិះរក​វិធី​ថ្មីៗ​ដើម្បី​ទាក់ទាញ​ចំណាប់អារម្មណ៍​របស់​អ្នក​សម្ភាសន៍​។ អ្នក​ត្រូវ​គិត​អំពី​សកម្មភាព​ការងា​រ​ដែល​អ្នក​បាន​ចូលរួម​ចំ​ណែ​ក​ ដើម្បី​លើក​តម្កើង​តម្លៃ​នៃ​ប្រវត្តិរូប​សង្ខេប​របស់​អ្នក​។ អ្នក​ត្រូវ​ប្រាកដ​ថា​អ្នក​បាន​រៀបរា​ប់​ពី​សកម្មភាព​ស្ម័​គ្រ​ចិត្ត​និង​សិក្ខាសាលា​ដែល​អ្នក​បាន​ចូលរួម​ដើម្បី​បង្ហាញ​អំ​ពី​ចំ​ណេះ​ដឹង​និង​បទពិសោធន៍​របស់​អ្នក​ ​នៅក្នុង​វិ​ស័​យ​ជាច្រើន​ផ្សេង​ទៀ​ត​ដោយ​មិនមែន​ត្រឹមតែ​នៅ​ក្នុង​វិ​ស័​យ​ការងារ​របស់​អ្នក​នោះ​ទេ​។​ ​

  • ​លើកឡើង​អំពី​ជំនា​ញ​ទ​ន់រ​បស់​អ្នក​

​ ​យោងទៅតាម​ប្រភពព័ត៌មាន​តាម​អ៊ី​ន​ធឺ​ណេ​ត thejobnetwork.com ភាព​ឆ្លាត​វៃ​ខាង​ផ្លូវចិត្ត​គឺជា​គំនិ​តមួយ​ ដែល​ទទួលបាន​នូ​វ​ប្រជាប្រិយភាព​ ​និង​ការ​យកចិត្តទុកដាក់​ខ្ពស់​បំ​ផុត​នៅពេលដែល​ក្រុមហ៊ុន​ជ្រើសរើស​បុគ្គលិក​ថ្មី​នៅក្នុង​ឆ្នាំ​២០១៧​នេះ​។ ការ​មាន​សមត្ថភាព​ក្នុង​ការ​បំពេញការងា​ររបស់​អ្នក​បាន​ល្អ​ ឬ​មាន​លក្ខណៈសម្បត្តិ​ផ្នែក​អប់​រំ​ដែល​ពាក់​ព័​ន្ធ​នឹង​វិ​ស័​យ​ការងារ​របស់​អ្នក​មិនទាន់​គ្រប់​គ្រាន់​នោះ​ទេ​។ បច្ចុប្បន្ន​នេះ និយោជក​ត្រូវការ​បុគ្គលិក​ដែល​មាន​គុណសម្បត្តិ​ជា​អ្នកដឹកនាំ​ដែល​អាច​ធ្វើការ​ជា​ក្រុម​និង​បង្កើត​ទំនាក់ទំនង​រឹងមាំ​ជាមួយ​អតិ​ថិជន​នៅពេល​ដោះ​ស្រាយ​បញ្ហា​និង​ទទួល​បាន​ល​ទ្ធ​ផល​ស្របតាម​គោលដៅ​។​

​ ​នៅក្នុង​ផ្នែក​ដែល​អ្នក​រៀបរាប់​អំពី​បទពិសោធន៍​ការងារ​នោះ សូម​កុំ​ភ្លេច​លើកឡើងអំ​ពី​ការងារ​សប្បុរស​ធ​ម៌ សកម្មភាព​កីឡា ឬ​ការងារ​ស្ម័គ្រចិត្ត​ក្នុង​ស​ង្គ​មណា​មួយ​ដែល​អ្នក​បាន​ចូលរួម​ធ្វើ​។ អ្នក​ក៏​អាច​ផ្តល់​នូ​វ​អំណះអំណា​ង​នៃ​ភាព​ឆ្លាត​វៃ​ខាង​ផ្លូវចិត្ត​នៅក្នុង​ផ្នែក​ជំ​នា​ញ​របស់​អ្នក​ផងដែរ​។ អ្នក​អាច​លើកឡើង​នូ​វ​អ្នក​ជំនាញ​មួយ​ចំ​នួន​ដោយ​មាន​ជំ​នា​ញ​ដែល​ទា​ក់ទង​និង​ផ្តល់​នូ​វ​ការ​ពិពណ៌នា​ជា​សង្ខេប​អំ​ពី​របៀប​ដែល​អ្នក​អាច​គ្រប់​គ្រង​និង​ចាត់ចែង​ជំ​នា​ញ​ទន់ទាំ​ង​នេះ​។​

  • ​លើកឡើង​ឱ្យ​ច្រើន​អំពី​ស្នាដៃ​និង​សមិទ្ធផល​របស់​អ្នក​

​ ​ព័ត៌មាន​លម្អិ​ត​របស់​អ្នក​កាន់តែ​មាន​ការ​ពាក់ព័ន្ធ ​និង​មាន​ប្រយោជន៍​ដល់​ការងារ​នៅ​ពេល​ដែល​អ្នក​កំ​ណ​ត់​អំ​ពី​ចំ​នួន​របស់​វា​។ ការបង្កើន​បរិមាណ​សមិទ្ធផល​កា​ងារ​ ក៏​អាច​ផ្ដល់ឱ្យ​អ្នក​សម្ភាសន៍​នូ​វ​ការ​យល់ដឹង​កាន់តែ​ប្រសើរឡើង​អំ​ពី​សមត្ថភាព​របស់​អ្នក ​និង​ធ្វើឱ្យ​ពួកគេ​មាន​ភាពងាយស្រួល​ក្នុង​ការ​កំ​ណ​ត់​ថា​តើ​អ្នក​ជា​បុគ្គ​ល​ដែល​ស័ក្ដិសម​នឹង​ក្រុមហ៊ុន​ដែរ​ឬទេ​។ ឧទាហរណ៍ ប្រសិនបើ​អ្នក​បាន​លើកឡើងថា​អ្នក​បាន​ប​ង្កើន​បរិមាណ​ការលក់ អ្នក​គួរតែ​រៀបរាប់ពី​ការកើនឡើ​ង​ជា​ភាគ​រយ​និង​ផ្តល់​នូ​វ​ពេលវេលា​កំ​ណ​ត់​ណាមួយ​ដែល​អ្នក​ស​ម្រ​ច​បាន​។​

  • ​ស្គាល់​អំពី​ពាក្យគ​ន្លឹះ​របស់​អ្នក​

​ ​នៅពេលដែល​អ្នក​មាន​កន្លែង​តិច​តួច​ដើម្បី​រៀ​បរាប់​ពី​បទពិសោធន៍ ជំនាញ ចំណាប់អារម្មណ៍ ហើយ​និង​ពិពណ៌នា​អំពី​ខ្លួន​អ្នក​ផងដែរ​នោះ វា​ជា​រឿង​ធម្មតា​ដែល​វា​អាច​នឹង​មាន​ការ​ច្របូកច្របល់​ក្នុង​ក្នុងការ​រៀបរាប់​ព័ត៌មាន​ទាំង​នោះ​ប្រកបដោយ​ប្រសិទ្ធភាព​។​ ​

​នៅក្នុង​ចំណុ​ចនេះ​អ្នក​គួរតែ​ប្រើ​នូ​វ​ពាក្យ​គ​ន្លឹះ​ដើម្បី​ជា​ជំ​នួ​យ​។ ពាក្យ​គ​ន្លឹះ​មាន​សារសំ​ខាន់​ណាស់​ក្នុង​ការធ្វើឱ្យ​ប្រវត្តិរូប​សង្ខេប​របស់​អ្នក ​ឆ្លើយតប​ទៅនឹង​ការ​ពិពណ៌នា​ការងារ​និង​ក្រុមហ៊ុន​។ ​ជាពិសេស ប្រសិនបើ​អ្នក​ត្រូវ​ដាក់បញ្ចូល​ប្រវត្តិរូប​សង្ខេប​របស់​អ្នក​ទៅ​ក្នុង​វិបសាយ​ការងារ​នោះ ពាក្យ​គ​ន្លឹះ​គឺ​ពិតជា​មាន​សារៈ​សំ​ខាន់​ខ្លាំង​មែនទែន​។

អ្នក​អាច​ស្វែង​យល់បាន​ដោយ​ចាប់ផ្តើម​អាន​អំពី​ប្រធានបទ​ដូចជា​ការបង្កើន​ប្រ​សិ​ទ្ធិ​ភាព​ក្នុងការ​ស្វែង​រក​ឯកសារ​តាម​រយៈ​វិបសាយ​កា​ងារ​និង​កំ​ណ​ត់​នូ​វ​ពាក្យ​គ​ន្លឹះ​ដែល​អ្នក​សម្ភាសន៍​តែងតែ​ប្រើ​ជា​ញឹកញាប់​។

ទោះ​បែប​នេះ​ក្ដី អ្នក​កុំ​បារម្ភ​អី ប្រសិនបើ​អ្នក​មាន​ភាព​ស្រពិចស្រពិល​ អ្នក​អាច​ទា​ក់ទង​ទៅ​កាន់ everjobs ហើយ​ស្នើ​សុំ​គំរូ​ប្រវត្តិ​រូប​សង្ខេប​ ឬ​ពិ​និត្យ​មើល​កំ​ណ​ត់​ហេតុ​នៃ​ប្លុក​ពីមុនៗ ​ដើម្បី​ទទួល​បាន​ការ​យល់ដឹង​កាន់​កាន់តែច្បាស់​អំពី​របៀប​ក្នុង​ការ​បង្កើត​ប្រវត្តិរូប​សង្ខេប​ដ៏​ល្អ​ឥត​ខ្ចោះ​។​​

​ប្រភព៖ everjobs

អត្ថបទពេញនិយម